Mar 9, 2019

សម្រាប់​អ្នក​ជាវ Samsung Galaxy S10 នៅ​អាមេរិក នឹង​ទទួល​បាន​គណនី premium Spotify ចំនួន ៦​ខែ Free


ប្រិយមិត្ត​បាន​ជ្រាប​ពី Galaxy S10 រួច​មក​ហើយ ហើយ​នៅ​ពេល​នេះ​យើង​មាន​ដំណឹង​ល្អ​មួយ សម្រាប់​អ្នក​ទិញ​ទូរស័ព្ទ​នេះ​នៅ​ទឹក​ដី​អាមេរិក​នោះ នឹង​ទទួល​បាន​គណនី premium Spotify ចំនួន ៦​ខែ Free  ។

Spotify គឺ​ជា​សេវាកម្ម​ស្ដាប់​ចម្រៀង Free តែ​វា​ក៏​មាន​គណនី premium សម្រាប់​ស្ដាប់​ដែល​មិន​ត្រូវ​ការ Ads លេច​ឡើង ។ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​យើង​វិញ មិន​ទាន់​មាន Spotify នៅ​ឡើយ​ទេ តែ​បើ​លោកអ្នក​ចង់​ប្រើ Spotifyដើម្បី​ស្ដាប់​ចម្រៀង​ជុំវិញ​ពិភពលោក​ដោយ​មិន​អស់​លុយ​នោះ គឺ យើង​ត្រូវ​ស្វែងរក​គណនី ពួក Hacker លួច​បាន ដើម្បី​យក​មក login គ្រាន់​ស្ដាប់​កម្សាន្ត ។


យើង​មិន​ទាន់​ដឹង​ថា Spotify ខែ​ណា​ឆ្នាំ​ណា​បាន​មាន​នៅ​កម្ពុជា​យើង​ទេ ។ តែ​នេះ​អាច​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​បង្កើត​សេវាកម្ម​ចម្រៀង​ខ្មែរ​ដោយ​ខ្លួន​ឯង ដែល​មាន​ន័យ​ថា​គឺ​ទិញ​សិទ្ធ​បទ​ខ្មែរ​ទាំងអស់ យក​មក​បង្កើត​ជា​សេវា​កម្ម​ចម្រៀង ដោយ​មាន​គណនី Free តែ​មាន​Ads និង​គណនី premium ត្រូវ​បង់​លុយ​ប្រចាំ​ខែ ឬ​ឆ្នាំ ក្នុង​តម្លៃ​ដែល​ខ្មែរ​យើង​មាន​លទ្ធភាព ។ ព្រោះ​សព្វ​ថ្ងៃ​នេះ​ខ្មែរ​យើង​គាត់​ចេះ​ទិញ​ទំនិញ​ក្នុង​អ៊ីនធឺណិត​ជា​ច្រើន​ហើយ ។ ហើយ​ការ​ធ្វើ​បែប​នេះ​អាច​បញ្ឈប់​សេវាកម្ម​ស្ដាប់​ចម្រៀង​គ្មាន​គុណភាព និង​ជា​សេវាកម្ម​លួច​ចម្លង​បាន​ផង​ដែរ ៕
________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក