Mar 9, 2019

Samsung Galaxy S10 បំបែក​កំណត់ត្រា​បញ្ជាទិញ​ pre-order របស់​ខ្លួន​នៅ​ចក្រភពអង់គ្លេស


បើ​ទោះបីជា​ការ​ចាប់ផ្តើម​យឺតយ៉ាវ​ក្នុង​ការ​ចែក​ចាយ ​នៅក្នុង​ទីផ្សារ​ផ្ទះ(ប្រទេស​កូរ៉េ) ​របស់​ខ្លួន​ក៏ដោយ ​ក៏​គ្រួសារ​របស់​ Galaxy​ S10​ ហាក់ដូចជា​កំពុង​ដំណើរការ​យ៉ាង​ល្អ​ និង​មាន​ការ​ថែម​ជូន​ផ្សេងៗ​ទៅ​តាម​ប្រទេស​នីមួយៗ ។ យោង​តាម​ក្រុមហ៊ុន​ Samsung​ ចក្រភព​អង់គ្លេស​បានឱ្យ​ដឹង​ថា​ស្មា​តហ្វូ​ន Galaxy​ S10​ កំពុង​លក់​បាន​ល្អ​ប្រសើរ​ជាង​ស្មា​តហ្វូ​ន Samsung​ មុន​​ៗ​ទាំងអស់​ក្នុង​កំឡុង​ពេល​បញ្ជាទិញ​​ទុក​ជា​មុន​ pre-order ។

ទូរស័ព្ទ​ដែល​មានតម្លៃ​ថ្លៃជាង​គេ​បំផុត​ទាំង​បី​​ក្នុង​ត្រកូល​គឺ​ Galaxy​ S10​ + មាន​ចំនួន​ 57​% នៃ​ការ​បញ្ជាទិញ​ទុក​​មុន​សរុប​ក្នុង​ទីផ្សារ​អង់គ្លេស​ ។ អ្នក​ប្រើ​ប្រាស់ 47​% ​ចូល​ចិត្ត​ពណ៌​ខ្មៅ​ Prism Black ខណៈ​ដែល​ពណ៌​ស គឺ​ស្អាត​ជាង​ពណ៌​ខ្មៅ តែ​ប្រហែល​អ្នក​ទិញ​ពួក​គាត់​ខ្លាច​វា​ឆាប់​ប្រឡាក់​ហើយ​មើលទៅ ។ 

សូម​រំលឹក​ដែល​ថា សម្រាប់​នៅ​កម្ពុជា​យើង​វិញ សម្រាប់​អ្នក​ដែល​ធ្វើការ​កក់​ទុក​មុន នោះ​នឹង​ទទួល​បាន​ការ​បន្ថែម​ជូន Wireless Battery Pack 10,000mAh រហូត​ដល់​អស់​ពី​ស្តុក ។ ដែល​ខុស​ពី​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ដែល​មាន​ការ​ថែម​ជូន​កាស​ឥត​ខ្សែ ៕


_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក