Mar 23, 2019

Samsung Galaxy S10 5G នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ថ្ងៃ 4 ខែ​មេសា


Galaxy S10 series បាន​ចេញ​លក់​រួចរាល់​ហើយ​ដែល​មាន​ដូចជា  Galaxy S10e,  Galaxy S10 និង  Galaxy S10​ plus ដែល​មាន​តំបន់​ខ្លះ​លក់​ឡើង​អស់​ស្តុក ។ តែ​អ្វី​មិន​ទាន់​អស់​នោះ​ទេ​សម្រាប់​ត្រកូល​នេះ​នៅ​មាន​មួយ​ម៉ូដែល​ទៀត​ដែល​មាន​ឈ្មោះ​ថា Samsung Galaxy S10 5G វា​ជា​ម៉ូដែល​មាន​សេវា 5G ។


៙ លក្ខណៈ​របស់ Samsung Galaxy S10 5G ៖

  • ស៊េរី​ទូរស័ព្ទ​ដើម​ឆ្នាំ 2019
  • ទំហំ 162.6 x 77.1 x 7.9 mm
  • ទម្ងន់ 198 g
  • តួ​ខ្លួន កញ្ចក់​ទាំង​មុខ​និង​ក្រោយ ស៊ុម​ជា​អាលុយមីញ៉ូម
  • ប្រើប្រាស់​ស៊ីម​កាត​បាន​ 2
  • មុខងារ​ទូរទាត់​លុយ​ Samsung Pay (Visa, MasterCard certified)
  • អាវក្រោះ​ការពារ​ទឹក IP68 (​បាន​ក្នុង​ជម្រៅ1.5 ម៉ែត្រ ដល់​រយៈ​ពេល 30 នាទី)
  • អេក្រង់​ជំនាន់​ថ្មី Dynamic AMOLED
  • ទំហំ​អេក្រង់ 6.7 អ៊ីញ resolution 1440 x 3040 ភីកសែល
  • កំហាប់​ភាព​ច្បាស់ ~502 ppi
  • មុខងារ​អេក្រង់ HDR10 និង Always-on display
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា One UI
  • បន្ទះឈីប​២​ប្រភេទគឺ Exynos 9820 Octa (8 nm) និង Snapdragon 855 (7 nm)
  • CPU Exynos ខួរក្បាល 8 (Octa-core) 2x2.7 GHz & 2x2.3 GHz & 4x1.9 GHz
  • GPU Exynos Mali-G76 MP12
  • CPU Snapdragon ខួរក្បាល 8 (Octa-core) 1x2.8 GHz & 3x2.4 GHz & 4x1.7 GHz
  • GPU Snapdragon Adreno 640
  • RAM 8GB
  • ទំហំ​ផ្ទុក 256GB មិន​អាច​បន្ថែម​កាត microSD
  • កាមេរ៉ា​ក្រោយ 4 ​គ្រាប់ 12 + 12 + 16 + TOF មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@60fps
  • កាមេរ៉ា​ខាង​មុខ​ 2 ​គ្រាប់ 10 +8 មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@30fps
  • រន្ធ​បញ្ចេញ​សំឡេង​២ (stereo speakers)
  • រន្ធ​ដោត​កាស​ 3.5mm
  • ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់
  • រន្ធ​សាក​ថ្ម  USB 3.1, Type-C 1.0
  • កម្លាំង​សាក​ថ្ម​តាម​ខ្សែ 25W
  • កម្លាំង​សាក​ថ្ម​ឥត​ខ្សែ 15W
  • ពណ៌ ស
  • តម្លៃ​មិន​ទាន់​ដឹង
  • ថាមពល​ថ្ម Li-Ion 4500 mAh

តម្លៃ​របស់​ស្មាតហ្វូន​នេះ​អាច​នឹង​មាន​តម្លៃ ~$1332 នៅ​លើ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាត​ត្បូង ។ សម្រាប់​ការ​ចេញ​លក់​នៅ​ទីផ្សារ​ពិភពលោក​អាច​នឹង​ចេញ​លក់​នៅ​ថ្ងៃ 11 មេសា ៕
_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក