Mar 13, 2019

Samsung Galaxy Note10 អាច​នឹង​មិន​មាន​សេវា 5G


សម្រាប់​សេវា 5G នៅ​មិន​ទាន់​ដំណើរការ​បាន​នៅ​ឡើយ​ទេ តែ​សមាសធាតុ​ដែល​យក​មក​ផលិត​ទូរស័ព្ទ​ ចាប់ផ្ដើម​មាន 5G បណ្ដើរៗ​ហើយ ។ ឥឡូវ​នេះ​យើង​បាន​ទទួល​ព័ត៌មាន​មួយ​ដែល​បង្ហាញ​ថា Samsung Galaxy Note10 អាច​នឹង​មិន​មាន​សេវា 5G  ព្រោះ​តែ​សេវា​នេះ​វា​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ឲ្យ​ចេញ​ប្រើ ហើយ​បើ​មាន​ក៏​មាន​តិច​តួច ដូច្នេះ​កុំ​ឲ្យ​ឡើយ​ថ្លៃ​ទូរស័ព្ទ​ខ្លាំង​ពេល គេ​អាច​នឹង​ផលិត version 5G ដាច់​ដោយ​លែក​មួយ​ទៀត ។

ចំពោះ Galaxy Note10 វិញ​នៅ​ពេលនេះ​យើង​គ្រាន់តែ​ដឹង​ថា​វា​នឹង​មាន​កាមេរ៉ា​ 4 នៅ​ផ្នែក​ខាង​ក្រោយ​និង​អេក្រង់ 6.66 អ៊ីញ ។ ព័ត៌មាន​ផ្សេងៗ​ទៀត​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ហើយ​រូបរាង​គឺ​បាន​ត្រឹម​មើល​គំរូ​គ្រាង​មិន​ផ្លូវការ​តែ​ប៉ុណ្ណោះ ។ សម្រាប់​ព័ត៌មាន​អំពី Note10 យើង​ខ្ញុំ​នឹង​ចុះ​ផ្សាយ​ឲ្យ​ទាន់​ពេល ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក