Mar 19, 2019

ប្រៀបធៀប Samsung Galaxy M20 vs Galaxy A30 vs Galaxy A7


ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន Samsung បាន​កែច្នៃ​ស្មាតហ្វូន​ថ្មី​ៗ​របស់​ខ្លួន ដោយ​បំពាក់​អេក្រង់​ឆក​ម៉ូដ​តំណក់​ទឹក ហើយ​ក្រុមហ៊ុន​យក្ស​កូរ៉េ​នេះ​បាន​បង្ហាញ​ស៊េរី​ទូរស័ព្ទ Galaxy ស៊េរី​ថ្មី​ដែល​ជា​អ្នក​ស្នង​តំណែង​ពី​ធម្មជាតិ​នៃ​ស៊េរី J ក៏​ដូចជា​ឈ្មោះ​ថ្មី​ស៊េរី A ។ ជាមួយ​នឹង​ទូរស័ព្ទ Galaxy M10 Samsung Galaxy M20 គឺជា​ទូរស័ព្ទ​ដំបូង​គេ​បង្អស់​ដែល​ចេញ​មក​ពី​ទូរស័ព្ទ M line ខណៈ​ដែល​ទូរស័ព្ទ Galaxy A30 គឺជា​ទូរស័ព្ទ​ដំបូង​ដែល​មាន​ស៊េរី A ជាមួយនឹង 0 នៅ​ចុង​បញ្ចប់​នៃ​ប្រព័ន្ធ​ឈ្មោះ​ថ្មី ។

បើ​ក្រុមហ៊ុន​ចេញ​ទូរស័ព្ទ​ច្រើន​ស៊េរី​បែប​នេះ​តើ​យើង​ពិបាក​ក្នុង​ការ​ជ្រើសរើស​ប៉ុណ្ណា​ដែរ តោះ​សូម​មក​មើល​តារាង​ប្រៀបធៀប​ខាង​ក្រោម​នេះ ដើម្បី​ងាយស្រួល​ស្វែងយល់ ៖

លក្ខណៈSamsung Galaxy M20Samsung Galaxy A30Samsung Galaxy A7 (2018)
ទំហំ & ទម្ងន់156.4 x 74.5 x 8.8 mm, 186 grams158.5 x 74.5 x 7.7 mm159.8 x 76.8 x 7.5 mm, 168 grams
អេក្រង់6.3 inches, 1080 x 2340p (Full HD+), 409 ppi, PLS TFT6.4 inches, 1080 x 2340p (Full HD+), 403 ppi, Super AMOLED6 inches, 1080 x 2220 pixels, 18.5:9 ratio, Super AMOLED
បន្ទះឈីបSamsung Exynos 7904, octa-core 1.8 GHzSamsung Exynos 7904, octa-core 1.8 GHzSamsung Exynos 7885, octa-core 2.2 GHz
RAM & ទំហំ​ផ្ទុក3 GB RAM, 32 GB - 4 GB RAM, 64 GB - micro SD dedicated slot4 GB RAM, 64 GB - 3 GB RAM, 32 GB - micro SD dedicated slot4 GB RAM, 64 GB - 4 GB RAM, 128 GB - 6 GB RAM, 128 GB - micro SD dedicated slot
ប្រព័ន្ធ​ដំណើរការAndroid 8.1 Oreo, Samsung ExperienceAndroid 9 PieAndroid 8 Oreo, Samsung Experience
តភ្ជាប់Wi-Fi 802.11 b/g/n, Bluetooth 5.0, GPSWi-Fi 802.11 b/g/n, Bluetooth 5.0, GPSWi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, GPS
កាមេរ៉ាDual 13 + 5 MP f/1.9 and f/2.2 8 MP f/2.0 front cameraDual 16 + 5 MP f/1.7 and f/2.2 16 MP f/2.0 front cameraTriple 24 + 8 + 5 MP f/1.7, f/2.4 and f/2.2 24 MP f/2.0 front camera
ថាមពល​ថ្ម5000 mAh4000 mAh3300 mAh
បន្ថែមDual SIM slotDual SIM slotDual SIM slot

បន្ទាប់​ពី​បាន​ធ្វើការ​ប្រៀបធៀប​លក្ខណៈ​បច្ចេកទេស​រួច​មក​ យើង​ឃើញ​ថា Samsung Galaxy M20 មាន​ថាមពល​ថ្ម​ធំ តម្លៃ​សមរម្យ មុខងារ​សាក​ថ្ម​បាន​លឿន មានគែម​ជុំវិញ​តូច ដែល​មើល​ទៅ​ទាន់​សម័យ​ជាង តែ​តួ​ខ្លួន​ធ្វើ​ពី​ផ្លាស្ទីក ។ 
ចំណែក Samsung Galaxy A30 វិញ​វា​មាន​អាវក្រោះ​ការពារ​ទឹក អេក្រង់ Super AMOLED មុខងារ​សាក​ថ្ម​បាន​លឿន ថាមពល​ថ្ម​ធំ​សមរម្យ​ដែរ តែ​តួ​ខ្លួន​ធ្វើ​ពី​ជ័រ​ផ្លាស្ទីក ។

ឯ Samsung Galaxy A7 (2018) វា​មាន​រូបរាង​បុរាណ អេក្រង់​ល្អ Super AMOLED ទំហំ​ផ្ទុក​ធំ កាមេរ៉ា​ខាង​ក្រោយ៣ និង​មាន​គែម​កោង​តិចៗ តែ​ថាមពល​ថ្ម​របស់​វា​តិច ៕
______

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក