Mar 26, 2019

Samsung Galaxy Fold ចាប់ផ្ដើម​បើក​កក់​ទុក​មុន​នៅ​តំបន់​អឺរ៉ុប​នៅ​ថ្ងៃ​២៦​​មេសា នឹង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ ៣ឧសភា


ប្រិយមិត្ត​ប្រហែល ជា​បាន​ស្គាល់​ខ្លះ​មក​ហើយ​អំពី​​ទូរស័ព្ទ​បត់​អេក្រង់​របស់ Samsung ដែល​ជា​ទូរស័ព្ទ​បត់​អេក្រង់​ចូល​ក្នុង​ដំបូង​គេ​លើ​លោក ។

Galaxy Fold របស់​ក្រុមហ៊ុន Samsung នឹង​បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក និង​កូរ៉េ​នាថ្ងៃទី 26 ខែ​មេសា​ខាង​មុខ​នេះ។ នៅ​ថ្ងៃ​ដដែល​ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្តើមបើក​​ការ​បញ្ជា​ទិញ​ទុក​ជាមុន​សម្រាប់​ម៉ូដែល​នេះ នៅ​អឺរ៉ុប​ជា​ពិសេស​នៅ​ទីផ្សារ​ចំនួន 15 រួម​មាន​ចក្រភពអង់គ្លេស ​បារាំង អាល្លឺម៉ង់ អ៊ីតាលី។ ស៊ុយអែត អេស្ប៉ាញ ន័រវែស ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក ហូឡង់ អូទ្រីស ប៉ូឡូញ រ៉ូម៉ានី និង ស្វ៊ីស ។

ដូច​​ការ​រំពឹង​ទុក​វា​នឹង​ត្រូវ​ចំណាយ​អស់ € 2,000 ។ វា​មាន​តម្លៃ​ថ្លៃ​ណាស់ ប៉ុន្តែ​ប្រហែល​ជា​មាន​តម្លៃ​ថោក​ជាង​ស្មាតហ្វូន​មកពី​ក្រុមហ៊ុន​ចិន​ទៅ​វិញ ។ សូម​ចងចាំ​ផង​ដែរ​ថា អតិថិជន​ទាំងអស់​នឹង​ទទួល​បាន Free នូវ​កាស​ឥត​ខ្សែ Galaxy Buds ​ស្រោម​ការពារ Kevlar និង​ការ​ថែមទាំ​រយៈ​ពេល​មួយ​ឆ្នាំ​ពី Samsung Care + ។


ទូរស័ព្ទ​នេះ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​នៅក្នុង Martian Green, Astro Blue, Silver Space និង Cosmos Black ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បញ្ជា​ទិញ​ត្រង់​ពី​ហាង​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Samsung ផ្ទាល់​នោះ អ្នក​ក៏​អាច​ជ្រើសរើស​បន្សំ​ពណ៌​ផ្ទាល់​ខ្លួន​ដូចជា dark silver  ឬ gold hinge .  



៙ លក្ខណៈ Samsung Galaxy Fold ជំនាន់​ដំបូង ៖

  • ទំហំ មិន​ទាន់​ដឹង
  • ទម្ងន់ មិន​ទាន់​ដឹង
  • មុខងារ​ទូរទាត់​លុយ​តាម Samsung Pay (Visa, MasterCard certified)
  • អេក្រង់​ទី​មួយ​តូច​ទំហំ 4.6 អ៊ីញ ប្រភេទ Super AMOLED សមាមាត្រ 21:9
  • អេក្រង់​ទី​២​អាច​បត់​បាន​ធំ 7.3 អ៊ីញ ប្រភេទ Dynamic AMOLED
  • មាន resolution 1536 x 2152 ភីកសែល សមាមាត្រ 16:10 និង​កំហាប់​ភាព​ច្បាស់ ~414 ppi
  • ដំណើរការ​ដោយ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា One UI
  • បន្ទះឈីប  Snapdragon 855 (7 nm)
  • CPU ខួរ​ក្បាល៨​គ្រាប់ 1x2.84 GHz & 3x2.42 GHz & 4x1.8 GHz
  • GPU Adreno 640
  • RAM 12GB
  • ទំហំ​ផ្ទុក 512GB
  • កាមេរ៉ា​ខាង​ក្រោយ 12+12+16 មេហ្គាភីកសែល ថត​វីដេអូ​ដល់ 2160p@60fps
  • កាមេរ៉ា​ខាង​មុខ 8+10 មេហ្គាភីកសែល និង កាមេរ៉ា​​ខាង​មុខ​ពេល​បត់​អេក្រង់ 10 មេហ្គាភីកសែល
  • គ្មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 3.1, Type-C 1.0
  • ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ចម្ហៀង
  • ថាមពល​ថ្ម 4380  mAh
  • កម្លាំង​សាក​ថ្ម 18W
  • តម្លៃ​ចាប់​ពី $1980

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក