Mar 9, 2019

ប្រៀបធៀប​ទូរស័ព្ទ​បត់​អេក្រង់ Samsung Galaxy Fold ជាមួយ Huawei Mate X


ការ​ប្រៀបធៀប​នេះ​ផ្នែក​លើ​លក្ខណៈ​សម្បត្តិ​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​ជា​ផ្លូវការ ដែល​លក្ខណៈ​ពិតប្រាកដ នៅ​មិន​ទាន់​មាន​អ្នក​ដឹង​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​មាន​ចេញ​លក់ ហើយ​ក៏​មិន​ទាន់​មាន​អ្នក​ណា​ធ្វើ​តេស្ដ​ឬ​ប្រៀបធៀប​គ្នា​ឲ្យ​បាន​ដិតដល់​នៅ​ឡើយ ។  

ទូរស័ព្ទ​ទាំង​២​នេះ​មាន​សេវា 5G ដែល​មិន​ទាន់​មាន​ប្រើ​នៅ​ឡើយ​ទេ រង់ចាំ​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ 2019 នេះ​ឯណោះ ។ ចំណុច​ដែល​យើង​ត្រូវ​ដឹង​គឺ​នៅ​ត្រង់​ផ្នែក Samsung Galaxy Fold ជា​ទូរស័ព្ទ​បត់​អេក្រង់​ចូល​ក្នុង (មាន​អេក្រង់​មួយ​ទៀត​សម្រាប់​បង្ហាញ​ពេល​បត់ ) និង Huawei Mate X ជា​ទូរស័ព្ទ​បត់​អេក្រង់​ចេញ​មក​ក្រៅ ត្រូវ​ការ​តែ​អេក្រង់​មួយ​សន្លឹក​ប៉ុណ្ណោះ ។ 

ដែល​អេក្រង់​ទាំង២​នេះ​ជា​បច្ចេកវិទ្យា​មក​ពី​ក្រុមហ៊ុន​ផ្សេងៗគ្នា  ហើយ​អ្វី​ដែល​លោកអ្នក​ត្រូវ​ដឹង​នោះ គឺ Apple និង Google ជ្រើសរើស​ក្រុមហ៊ុន Samsung សម្រាប់​ផ្គត់ផ្គង់​អេក្រង់​ឲ្យ ។ ដែល​ទូរស័ព្ទ​បត់​របស់ Apple និង Google អាច​នឹង​មាន​លក្ខណៈ​បត់​ចូល​ក្នុង​ដូច Samsung ដែរ ។

លក្ខណៈSamsung Galaxy FoldHuawei Mate X
កម្រាស់Max 17 mm11 mm when folded, 5.4 mm thinnest part when unfolded
អេក្រង់Main display: 7.3 inches, 1536 x 2152p (Full HD+), 414 ppi, 16:10 ratio, Dynamic AMOLED External display: 4.6 inches HD+, 21:9 ratio, Super AMOLED8 inches, 2480 x 2200p (Quad HD+), AMOLED When folded two displays: 6.6 inches, 19:5 ratio + 6.38 inches, 25:9 ratio
បន្ទះឈីបQualcomm Snapdragon 855, octa-core 2.8 GHzHuawei HiSilicon Kirin 980, octa-core 2.6 GHz
RAM & ទំហំ​ផ្ទុក12 GB RAM, 512 GB8 GB RAM, 512 GB
ប្រព័ន្ធ​ដំណើរការAndroid 9 PieAndroid 9 Pie
តភ្ជាប់Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, GPSWi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, GPS
កាមេរ៉ាTriple 12 + 12 MP + 16 MP f/1.5-2.4 and f/2.4 and f/2.2 Dual 10 + 8 MP f/2.2 + f/1.9 front cameraLeica triple camera with main sensor + telephoto + ultrawide lens, also usable as a front camera
ថាមពល​ថ្ម4380 mAh Fast charging 18W4500 mAh, Fast Charging 55W with Huawei SuperCharge
បន្ថែមFoldable display, secondary external display, 5GFoldable display, 5G support

បន្ទាប់​ពី​បាន​ប្រៀបធៀប​យើង​ឃើញ​ថា ៖
Huawei Mate X មាន​អេក្រង់​ធំ​ជាង មាន​ 5G លឿន​ជាង ថ្ម​ធំជាង មុខងារ​សាក​បាន​លឿន​ជាង ។ តែ​វា​ជា​ទូរស័ព្ទ​ដែល​បត់​អេក្រង់​ចេញ​មក​ក្រៅ ដែល​ងាយ​នឹង​ឆ្កូត​អេក្រង់​ណាស់ ព្រោះ​ខណៈ​ពេល​នេះ​គេ​នៅ​មិន​ទាន់​អាច​ផលិត​កញ្ចក់​ការពារ​ឲ្យ​ខ្លាំង​នៅ​ឡើយ​ទេ ។

 Samsung Galaxy Fold មាន​អេក្រង់​២​សន្លឹក តម្លៃ​សមរម្យ​ជាង អេក្រង់​បង្ហាញ​បាន​ស្អាត​ជាង មាន​ល្បឿន​ដំណើរការ​ល្អ ប្រព័ន្ធ​ចុច​បញ្ជា​ល្អ One UI តែ​វា​មាន​ទម្ងន់​ធ្ងន់​ជាង និង​រូបរាង​មិន​សូប​ទាន់​សម័យ តែ​រឹងមាំ​ល្អ ៕





_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក