Mar 3, 2019

Samsung នឹងផ្តល់អេក្រង់បត់ដូច Galaxy Fold ទៅ Apple និង Google


បន្ទាប់ពី​ការ​ចេញ​លក់​ Galaxy​ Fold​ មក​គេហទំព័រ​ព័ត៌មាន​ចិន ​ថ្មី​ៗនេះ​បាន​រាយការណ៍​ថា​ក្រុមហ៊ុន​ Samsung​ ក៏​កំពុង​ផ្តល់​បន្ទះ​អេក្រង់​​ជាមួយ​បច្ចេកវិទ្យា​ដូចគ្នា​ ដល់​ក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ផលិត​របស់​ Google​ ផង​ដែរ​។

តាម​ពាក្យ​ចចាមអារ៉ាម​នេះ​ក្រុមហ៊ុន​ Samsung​ ត្រូវ​បាន​គេ​និយាយ​ថា​បាន​ផ្តល់​បន្ទះ​អេឡិចត្រូនិក​អេក្រង់​ OLED​ ដែល​អាច​បត់​បាន​ សម្រាប់​ក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ Google​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​បន្ទះ​ទាំងនេះ​មាន​ទំហំ​ 7.2​ អ៊ីញ​តូចជាង​បន្តិច​ 7.3​ អ៊ី​ង។

ដូចដែល​​បាន​មើល​មើលឃើញ​ Samsung​ មិន​បាន​ផ្តាច់​មុខ​អេក្រង់​បត់​បាន​របស់​ខ្លួន​ឡើយ ​ដូច្នេះ​ឧបករណ៍​អេឡិចត្រូនិក ដែល​អាច​បត់​បាន​ folding​ អាច​នឹង​មាន​ច្រើន​ម៉ាក ។ វា​នឹង​កាន់​តែ​ពេញនិយម​​ខ្លាំង​ឡើង​ ដែល​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​អេកូ​នៃ​ឧបករណ៍​អេឡិចត្រូនិក​បត់​បាន កាន់តែ​ល្អ និង​ទំនើប​ឡើង ។

ដូច្នេះ​ប្រសិនបើ​ក្រុមហ៊ុន​ Google​ និង​ Apple​ ចង់​ផលិត​ស្មា​តហ្វូ​នអេក្រង់​អេឡិចត្រូនិក​ Samsung​ នឹង​ទទួល​បានការ​បញ្ជាទិញ​ធំ​ ។ ប្រសិនបើ​អេក្រង់​បត់​គឺជា​អនាគត​ស្មា​តហ្វូ​នមហិច្ឆតា​របស់​ក្រុមហ៊ុន​ Samsung​ អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នកនាំ​មុខ​ក្នុង​និន្នាការ​ថ្មីនេះ​ ៕

_____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក