Mar 21, 2019

Samsung Galaxy A90 នឹង​មាន​ថាមពល​ថ្ម​តូច​ជាង A50 និង A70 ទៅ​វិញ


សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ម៉ូដែល A90 គឺ​កម្រ​មាន​ណាស់​ ដោយសារ​វា​ជា​ម៉ូដែល​ដែល​​មិន​ទាន់​ចេញ​លក់ ហើយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​គិត​ថា​វា​មិន​មាន​ផង ព្រោះ​ទើប​តែ​ឆ្នាំ 2019 នេះ​ទេ​ដែល​ Samsung ផលិត​ម៉ូដែល​ដែល​មាន​លេខ 90 នេះ​ឡើង ហើយ​វា​ជា​លេខ​ធំ​ក្នុង​ត្រកូល​នីមួួៗ​ដែល​មាន​ដូចជា A90 និង E90 ។

យោង​តាម​ប្រភព​មួយ​ដែល​មាន​កំណត់ត្រា​ត្រឹមត្រូវ​នោះ ស្មាតហ្វូន​នេះ​នឹង​មាន​ថាមពល​ថ្ម​តិច​ជាង​ទូរស័ព្ទ​ស៊េរី​ទូរស័ព្ទ Galaxy A50 និង A70 ។ ដែល A50 មានឯកតា 4,000 mAh ខណៈ​ពេល​ដែល A70 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ថ្ម 4.400 mAh ។

យោង​តាម​របាយការណ៍​នេះ​ថ្ម​របស់​ទូរស័ព្ទ Galaxy A90 នឹង​មាន​លេខ​កូដ​ម៉ូដែល EB-BA905ABN និង​សមត្ថភាព 3,610 mAh ។ វា​ប្រហែល​ជា​តិចតួច​ជាង​ការ​វាយតម្លៃ​ធម្មតា ដូច្នេះ​វា​អាច​ត្រូវ​បាន​គេ​ចុះ​បញ្ជី​ជា​អ្វី​មួយ​ដូចជា 3.700mAh ប៉ុន្តែ​វា​នៅ​តែ​តូច​៕
________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក