Mar 26, 2019

Samsung Galaxy A70 អេក្រង់ 6.7 អ៊ីញ សមាមាត្រ 20:9 និង​កាមេរ៉ា​ក្រោយ​៣ ទំហំ 32 មេហ្គាភីកសែល


Samsung Galaxy A70 គឺ​ជា​ទូរស័ព្ទ​ដំបូង​របស់​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ ដែល​បាន​ទទួល​អេក្រង់​ដំបូង​របស់​ខ្លួន​​ខ្នាត​កុន សមាមាត្រ  20:9 ដោយ​ប្រើប្រាស់​បន្ទះ​អេក្រង់​ Super​ AMOLED​ ទំហំ​ 6.7​ Infinity​-U មានន័យថា​មានស្នាម​រន្ធ​សម្រាប់​កាមេរ៉ា​ Selfie​ 32MP​ ។

កាមេរ៉ា​ខាងក្រោយ​ក៏​មាន​ទំហំ​ 32MP​ ផង​ដែរ​ ( f / 1.7​)  ។ មួយ​គ្រាប់​ទៀត​ទំហំ 8 មេហ្គាភីកសែល​ ជា​ឡេន​ទូលាយ​ (123​ °) និង​មួយ​គ្រាប់​ទី​៣​គឺ​ 5 មេ​ហ្គា​ភិចសែលជា depth sensor ។ ទូរស័ព្ទ​នេះ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ផង​ដែរ។

ទូរស័ព្ទ​ Galaxy​ A70​ មាន​ថាមពល​ថ្ម​កម្លាំង 4,500mAh​ សាក​ថ្ម​លឿន​បាន​ 25​ វ៉ាត់​ ។ ដែល​ជា​ទូរស័ព្ទ​ដំបូង​ហើយ​ដែល​មាន​មុខងារ​សាក​លើស​ពី 18W ដែល​មាន​លើ​ជំនាន់ Galaxy​ S10​ 5G​ ។

ទូរស័ព្ទ​នេះ​មាន​ RAM​ 6GB​ ឬ 8GB​ និង​មាន​អង្គ​ចងចាំ​ 128GB​ ។ រន្ធ​ដោត​កាត​អាច​ដា​ក់​ស៊ី​មពីរ​និង​ microSD​ មួយ​ (អាច​បន្ថែម​ដល់​ 512GB​) ។ ​អេក្រង់​ 6,7​ អ៊ីញ​ មើល​ទៅ​ដូច​ធំ​ពិបាក​កាន់ តែ​ដោយសារ​អេក្រង់​វា​សមាមាត្រ​ខ្នាត​កុន ដែល​វែង​នោះ វា​ងាយស្រួល​កាន់​ដោយ​ដៃ​តែ​មួយ​បាន ។

ស្មា​តហ្វូ​ន Samsung​ Galaxy​ A70​ នឹង​បង្ហាញខ្លួន​ជាមួយ​ Android​ 9 Pie​ និង​ One​ UI​ រួម​ទាំង​លក្ខណៈ​ពិសេស​ដូចជា​ Night​ Mode​ និង​ Samsung​ mainstream​ ដូចជា​ Pay​, Knox​ និង​ Pass​ (ដែល​អាច​ប្រើ​កម្មវិធី​អាន​ FP​ ដើម្បី​ចុះហត្ថលេខា​លើ​កម្មវិធី​និង​គេហទំព័រ​) ។

ទូរស័ព្ទ​ Galaxy​ A70​ ផ្តល់​នូវ​ជម្រើស​ពណ៌​បួន​គឺ​ Coral​, Blue​, Black​ and​ White​ ។ តម្លៃ​និង​ភាព​ទាន់សម័យ​មិនទាន់​ត្រូវ​បាន​លម្អិត​នៅឡើយ​ទេ ​ប៉ុន្តែ​ក្រុមហ៊ុន​និយាយ​ថា​វា​នឹង​បង្ហាញ​បន្ថែម​ទៀត​នៅ​ថ្ងៃទី​ 10​ ខែមេសា ​៕





____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក