Mar 1, 2019

Samsung Galaxy A6 (2018) ទទួល​បាន​កំណែ​ថ្មី បន្ថែម​ផ្ទៃ​ចុច​បញ្ជា One UI និង Android 9 Pie Beta


កាលពី​សប្ដាហ៍​មុន​ក្រុមហ៊ុន Samsung បាន​ចាប់ផ្ដើម​​បញ្ចេញ​កំណែ​សាកល្បង Android Pie beta ដល់​ម៉ូដែល Galaxy A7 (2018) នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។ ដែល​ក្នុង​ពេល​នេះ​ដែល​គឺ​ដល់​វេន​ម៉ូដែល Galaxy A6 (2018) សម្រាប់​ទឹក​ដី​កូរ៉េ​របស់​ខ្លួន​ឯង​វិញ​ម្ដង ។

Samsung Galaxy A6 (2018)  វា​សនា​ល្អ​ដែល​ទទួល​បាន​កំណែ​បន្ទាន់​សម័យ​ឡើង​ទៅ One UI និង Android 9 Pie Beta ព្រោះ​បើ​ប្រៀប​ជាមួយ Galaxy S7 វិញ​គឺ​មិន​មាន​តម្រុយ​មក​ថា​វា​នឹងឡើង​ទៅ​ឬ​អត់​ទេ ព្រោះ​ម៉ូ​ដែល​នេះ​នៅ​មាន​អ្នក​ប្រើប្រាស់​ច្រើន​នៅ​ឡើយ បើ​ទោះ​ជា​វា​ជា​ម៉ូដែល​ចាស់​ក៏​ដោយ ។

ដោយ​ការ​បន្ទាន់​សម័យ​នេះ​ស្ថិត​ក្នុង​ជា​កំណែ​សាកល្បង ដូច្នេះ Samsung Galaxy A6 (2018) បើ​បាន​ឡើង​ទៅ​ហើយ គឺ​មិន​ទាន់​មាន​ស្ថេរភាព​នៅ​ឡើយ​ទេ តែ​ក៏​មិន​ធ្ងន់ធ្ងរ​នោះ​ដែរ ៕

ស្វែងយល់​អំពី  Samsung Galaxy A6 (2018)

_____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក