Mar 14, 2019

ប្រៀបធៀប Samsung Galaxy A50 vs Oppo F11 Pro vs Vivo V15 Pro


នៅ​ក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន Samsung បាន​ធ្វើ​ឱ្យ​ស៊េរី​ទូរស័ព្ទ Galaxy A ស៊េរី​ថ្មី​មាន​លក្ខណៈ​ខុសគ្នា​ទាំង​ស្រុង​ពី​ស៊េរី​ចាស់​ត្រង់​ផ្នែក​អេក្រង់ ។ Oppo F11 Pro និង Vivo V15 គឺ​ជា​ម៉ូដែល​ទូរស័ព្ទ​ដែល​មាន​បច្ចេកវិទ្យា​ខ្លាំង​​ខាង​កាមេរ៉ា​លាត​គ្មាន​ឆក កាមេរ៉ា​លិប​លៀន​ដោយស្វ័យប្រវត្តិ ដូច្នេះ​ទាំង​៣​គ្រឿង​នេះ​មាន​ លក្ខណៈ​ប្រហាក់ប្រហែល​ដែល​អាច​យក​មក​ប្រៀបធៀប​គ្នា​បាន ។

លក្ខណៈSamsung Galaxy A50Oppo F11 ProXiaomi Redmi Note 7 Pro
DIMENSIONS AND WEIGHT158.5 x 74.7 x 7.7 mm161.3 x 76.1 x 8.8 mm, 190 grams157.3 x 74.7 x 8.2 mm, 185 grams
អេក្រង់6.4 inches, 1080 x 2340p (Full HD+), 403 ppi, Super AMOLED6.53 inches, 1080 x 2340p (Full HD+), 397 ppi, LTPS IPS LCD6.39 inches, 1080 x 2316 pixels, 404 ppi, Super AMOLED
បន្ទះឈីបSamsung Exynos 9610, octa-core 2.3 GHzMediaTek Helio P70, octa-core 2.1 GHzQualcomm Snapdragon 675, octa-core 2 GHz
RAM & ទំហំ​ផ្ទុក4 GB RAM, 64 GB - 6 GB RAM, 128 GB - micro SD dedicated slot4 GB RAM, 64 GB - 6 GB RAM, 128 GB6 GB RAM, 128 GB - 8 GB RAM, 128 GB - micro SD dedicated slot
ប្រព័ន្ធ​ដំណើរការAndroid 9 PieAndroid 9 Pie, Color OSAndroid 9 Pie, Funtouch OS
តភ្ជាប់Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, GPSWi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, GPSWi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, GPS
កាមេរ៉ាTriple 25 + 8 + 5 MP f/1.7 and f/2.2 and f/2.2 25 MP f/2.0 front cameraDual 48 + 5 MP f/1.8 and f/2.4 16 MP f/2.0 front cameraTriple 48 + 8 + 5 MP f/1.8 and f/2.2 and f/2.4 32 MP f/2.0 front camera
ថាមពល​ថ្ម4000 mAh, fast charging 15W4000 mAh, fast charging with VOOC 3.03700 mAh, Fast Charging 18W
បន្ថែមDual SIM slotDual SIM slot, pop-up front cameraDual SIM slot

បន្ទាប់​ពី​ធ្វើ​ការ​ប្រៀបធៀប​នោះ​យើង​ឃើញ​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដូចជា ៖
Oppo F11 Pro មាន​អេក្រង់​លាត​គ្មាន​ឆក មាន​កាមេរ៉ា​លិប​លៀន ថាមពល​ថ្ម​ធំ​ល្មម មុខងារ​សាក​ថ្ម​បាន​លឿន រូបរាង​ស្អាត តែ​គ្មាន​រន្ធ​សម្រាប់​បន្ថែម មេម៉ូរីកាត​ទេ ។


Samsung Galaxy A50 មាន​ថ្ម​ធំ​ដូច Oppo F11 Pro តែ​អេក្រង់​របស់​វា​មាន​ឆក​តូច​មួយ​ដែល​ជា​កន្លែង​ដាក់​កាមេរ៉ា​ខាង​មុខ មុខងារ​ស្កេន​ខ្មៅ​លើ​អេក្រង់ តែ​ចំណុច​មិន​ល្អ​របស់​វា​គឺ​ជា​រូបរាង​កាលពី​ឆ្នាំ​មុន​របស់ vivo និង oppo ។

Vivo V15 Pro អេក្រង់​ស្អាត​គ្មាន​ឆក​ កាមេរ៉ា​ស៊ី​ដាច់​គេ ទាំង​មុខ​នឹង​ក្រោយ មាន​រន្ធ​សម្រាប់​បន្ថែម​មេម៉ូរី​កាត គ្រឿង​រឹង​ល្អ តែ​ថាមពល​ថ្ម​រាង​តូច​ជាង​២​ម៉ូដែល​ខាង​លើ តែ​សម្រាប់​ការ​ប្រើប្រាស់ 3700 mAh និង​មុខងារ​សាក​ថ្ម​បាន​លឿន​ទៀត​នោះ គឺ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​ពេញ​មួយ​ថ្ងៃ ៕

__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក