Mar 12, 2019

Samsung Galaxy A50 នឹង​ចរាចរណ៍​ក្នុង​ទីផ្សារ​អឺរ៉ុប​នៅ​ថ្ងៃ១៨ មីនា ជាមួយ​តម្លៃ $393


ក្រុមហ៊ុន Samsung បាន​ប្រកាស​បង្ហាញ​ស្មាតហ្វូន Galaxy A50 កាល​ពី​ខែ​មុន​នៅ MWC ហើយ​ឥឡូវ​នេះ​វា​ជិត​ចេញ​លក់​នៅ​អឺរ៉ុប​ហើយ ។ ការ​ចេញ​លក់​នេះ​វា​ត្រូវ​បាន​គិត​ក្នុង​តម្លៃ $393 ក្នុង​មួយ​គ្រឿង និង​គិត​ប្រាក់​បន្ថែម​ទៀត​ជាមួយ​កញ្ចប់​សេវាកម្ម​ក្រុមហ៊ុន​នីមួយៗ ។

ស្មាតហ្វូន​ស៊េរី A នេះ​មាន​ប្រវត្តិ​ផលិត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខុស​ពី​ស៊េរី E ដែល​ទើប​នឹង​មាន​វត្តមាន​ក្នុង​ឆ្នាំ​នេះ​ទេ ។ ទូរស័ព្ទ A50 មាន​អេក្រង់​ទំហំ 6.4 អ៊ីង​ប្រភេទ AMOLED ទំហំ 1080x2340 AMOLED, Exynos 9610 Octa chipset និង​នៅ​ក្នុង​ការ​កំណត់​រចនាសម្ព័ន្ធ​របស់ Tele2 មាន ​​RAM ទំហំ 4GB និង​មាន​អង្គចងចាំ​ទំហំ 128GB ។


ទូរស័ព្ទ​នាវ​មាន​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ 25 + 8 +5 មេហ្គាភីកសែល និង​ការមេរ៉ា​ខាង​មុខ​មាន​ទំហំ 25 រត់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 ។ ដែល​សំខាន់​គឺ​ទូរស័ព្ទ​នេះ​មាន​ទំហំ​ថ្ម 4000mAh ដែល​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ច្រើន​ម៉ោង ៕
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក