Mar 21, 2019

Redmi Go រត់​លេង​ក្នុង​ទីផ្សារ​ឥណ្ឌា​ជាមួយ​តម្លៃ $65 អស់ទាស់ !


Redmi គឺ​ជា​ប្រេន​នៅ​ក្រោម​ក្រុមហ៊ុន Xiaomi ។ បង្កើត​ឡើង​ក្នុង​ទិសដៅ​ចូល​ក្នុង​ទីផ្សារ​តម្លៃ​ទាប ដែល​មាន​ដូចជា  Redmi Note 7 និង Note 7 Pro នា​ពេល​ថ្មីៗ​នេះ ។ ហើយ​ក្នុង​ពេល​នេះ​ដែរ​ក្រុមហ៊ុន  Xiaomi បាន​បញ្ចេញ​ម៉ូដែល​កូន​ពៅ​មួយ​ឈ្មោះ​ថា Redmi Go ជាមួយ​តម្លៃ​ខ្លួន​តែ $65 ។

ទូរស័ព្ទ​នេះ​រត់​ដោយ Android 8.1 Oreo (Go Edition) ជា​ Version ស្រាល ដែល​ប្រើប្រាស់​កម្មវិធី​ខុស​ធម្មតា​ដែល​មាន​ដូចជា Google Go, Files Go, Google Maps Go, YouTube Go, និង Gmail Go ។ ហើយ​បម្រាប់​កម្មវិធី​សំខាន់​ផ្សេងៗ​គឺ​ត្រូវ​ប្រើប្រាស់  Facebook Lite, Messenger Lite, Twitter Lite, និង Ola Lite ។

Redmi Go ប្រើប្រាស់​បន្ទះឈីប Snapdragon 425 ជាមួយ​ RAM 1GB ។ មាន​អេក្រង់ 5-inch LCD  សមាមាត្រ 16:9 HD  , អង្គ​ផ្ទុក​ទិន្នន័យ 8GB អាច​បន្ថែម microSD កាត​បាន ។

កាមេរ៉ា​ខាង​ក្រោយ 8 មេហ្គាភីកសែល និង​កាមេរ៉ា​ខាង​មុខ 5 មេហ្គាភីកសែល ។ ទូរស័ព្ទ​នេះ​មាន​ពណ៌ 3000mAh ដែល​សមរម្យ​ក្នុង​ការ​ប្រើប្រាស់ ៕





___________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក