Mar 2, 2019

Razer Phone 2 ទទួល​បាន​មុខងារ​ថត​វីដេអូ​ក្នុង​ល្បឿន 60fps បន្ទាប់​ពី Update ហើយ


ស្មាតហ្វូន​ឯកទេស​ខាង​ហ្គេម Razer Phone 2 បាន​ចេញ​ជា​យូរ​មក​ហើយ ហើយ​ក៏​មិន​សូវ​ទទួល​បាន​ការ​ពេញ​និយម​ច្រើន​ទេ ព្រោះ​ដោយសារ​រូបរាង​នៅ​ដដែល និង​សមត្ថភាព​កាមេរ់ា​របស់​វា​នៅ​មាន​កម្រិត ទើប​ធ្វើ​ឲ្យ​ប្រេន​ដ៏​ល្បី​មួយ​នេះ​ត្រូវ​បាន​ផុង​ខ្លួន​ក្នុង​ទីផ្សារ​ទូរស័ព្ទ រហូត​ដល់​មាន​ការ​បញ្ឈប់​បុគ្គលិក និង​មាន​ព័ត៌មាន​ចចាមអារ៉ាម​លេច​មក​ថា Razer Phone 3 សម្រាប់​ឆ្នាំ 2019 អាច​នឹង​មិន​ផលិត​នោះ​ទេ ។ តែ​បើ​យោង​តាម​ទឹក​ចិត្ត​របស់​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​ចង់​យក​ឈ្នះ​លើ​ទីផ្សារ​ទូរស័ព្ទ​ខ្លាំង​មែន​ទែន ។

ឥឡូវ​នេះ Razer Phone 2 បាន​ទទួល​កំណែ​បន្ទាន់​សម័យ  Android 9 Pie ដែល​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​មុខ ក្នុង​នោះ​ដែរ មុខងារ​ដែល​សំខាន់​ជាង​គេ​មួយ​គឺ ការ​ធ្វើ​ឲ្យ​ការ​ថត​វីដេអូ​អាច​ថត​បាន​ក្នុង​ល្បឿន 60fps ។

ដូច្នេះ​បើ​លោកអ្នក​មាន Razer Phone 2 ក្នុង​ដៃ​ហើយ កុំ​ភ្លេច​បើក​មើល​ការ​បន្ទាន់​សម័យ ៕
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក