Mar 16, 2019

ក្រុមហ៊ុន​យក្ស​ផលិត​បន្ទះឈីប Qualcomm និយាយ​ថា​នឹង​មាន​ស្មាតហ្វូន​កាមេរ៉ា 64 មេហ្គាភីកសែល និង 100 មេហ្គាភីកសែល នៅ​ឆ្នាំ២០១៩នេះ !!!


នៅក្នុង​បទ​សម្ភាស​ថ្មី​ៗនេះ​ នាយក​គ្រប់គ្រង​ផលិតផល​របស់​ក្រុមហ៊ុន​ Qualcomm​ លោក​ Judd​ Heape​ បាន​បង្ហាញថា​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ទំហំ​ 64MP​ និង​កាមេរ៉ា​ 100MP​ នឹង​មាន​វត្តមាន​នៅក្នុង​ឆ្នាំ​ 2019​ ។

ទោះបីជា​យ៉ាងណាក៏ដោយ​ កាមេរ៉ា​ដែល​មាន​ទំហំ​ធំ​បំផុត​នៅក្នុង​ទូរស័ព្ទ​មិនមែន​ជា​ទិសដៅ​ក្រុមហ៊ុន​ Qualcomm​ ចង់ឱ្យ​ទីផ្សារ​នេះ​ដំណើរការ​នោះ​ទេ​។ ខណៈ​ពេល​ដែល​ Chipset​ Snapdragon​ បច្ចុប្បន្ន​ (660​, 670​, 675​, 710​, 845​, 855​) គាំទ្រ​គុណភាព​បង្ហាញ​រហូតដល់​ 192MP​ ។ ដែល​មាន​លក្ខណៈ​ពិសេស​ដូចជា​ការកាត់បន្ថយ​គ្រាប់ ​noise បាន​ច្រើន​ ​និង​កាត់​បន្ថយ​ការ​ទាក់ៗ​នៃ​វីដេអូ ​។ 

 ក្រុមហ៊ុន​ Qualcomm​ មាន​គោលដៅ​ប្រើប្រាស់​កាមេរ៉ា មេហ្គាភីកសែល​ធំៗ ដើម្បី​ចាប់​យក​រូបភាព ដោយ​បង្រួម​មក​ត្រឹម​ 12 មេហ្គាភីកសែល​វិញ ឬ 16 មេហ្គាភីកសែល​វិញ​ដែល​ធ្វើ​ឲ្យ​ការ​ថត​តែ​មួយ​សន្លឹក​គឺ​ទទួល​បាន​គុណភាព​រូបភាប​ច្បាស់ ។

តែ​នោះ​ជា​ទិស​ផ្ទុយ​ ទៅ​នឹង​ឧបករណ៍​អេឡិចត្រូនិក​ដូចជា​ Samsung​ Galaxy​ S10​, Google's​ Pixel​ 3 ឬ iPhone​ XS​ របស់​ក្រុមហ៊ុន​ Apple​ ។ ទូរស័ព្ទ​ទាំងនោះ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ទាប​ បូក​នឹង​ការ​ថត​រូប​ជា​ច្រើន​សន្លឹក​បញ្ចូល​គ្នា ​ដើម្បី​បង្កើត​រូបភាព​ដែល​មាន​​គ្រាប់ ​noise រំខាន​តិច​និង​លំអិត​ខ្ពស់ ​។

មាន​និន្នាការ​ច្បាស់លាស់​នៅ​ឆ្នាំ​ 2019​ នៃ​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ megapixel​ ខ្ពស់​ជាង​មុន​ ។ ឧបករណ៍​ដូចជា​ Xiaomi​ Mi​ 9 និង​ Redmi​ Note​ 7 Pro​ មាន​កាមេរ៉ា​មុខ​ទំហំ​ 48​ មេ​ហ្គា​ភិច​សែល​ខណៈ​ដែល​ Vivo​ V15​ Pro​ មាន​កាមេរ៉ា​ទំហំ​ 48MP​ និង​កាមេរ៉ា​ Selfie​ 32MP​ ។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ការ​ពង្រីក​មេហ្គាភីកសែល​ពិត​ជា​ជួយ​ឲ្យ​ការ​ថត​រូប​ទទួល​បាន​គុណភាព​ល្អ​មែន​ក៏​អី ។ ខណៈ​ដែល​ទូរស័ព្ទ​ដែល​មាន​មេហ្គា​ភីកសែល​ធំៗ ជា​ទូរស័ព្ទ​ថ្នាក់​កណ្ដាល ឯ​ទូរស័ព្ទ​ថ្នាក់​ខ្ពស់​មាន​មេហ្គាភីកសែល​តូចៗ តែ​ថត​រូបភាព​ច្បាស់​ទៅ​វិញ ។

តែ​អ្វី​ដែល KHGadgets កត់​សម្គាល់​ឃើញ​ថា មេហ្គា​តូចៗ មិន​អាច​យក​ឈ្នះ​មេហ្គា​ធំៗ​បាន​ទេ ព្រោះ​វា​មិន​អាច Zoom បាន ដូចជា​ 12 មេហ្គាភីកសែល​របស់ Apple ថត​ច្បាស់ តែ​មិន​មាន​មុខងារ​ Zoom ល្អ​ទេ ខណៈ​ដែល​កាមេរ៉ា​ទូរស័ព្ទ​ដែល​មាន​48 មេហ្គាភីកសែល មាន​មុខងារ Zoom បាន​ជ្រៅ​ជាង ដែល​ងាយស្រួល​ថត​យក​វត្ថុ​នៅ​ទី​ឆ្ងាយៗ​បាន ។

លោក​ Judd​ Heape​ របស់​ក្រុមហ៊ុន​ Qualcomm​ ក៏បាន​បង្ហាញ​ផង​ដែរ​ថា​បន្ទះ​ឈីប​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន​ Qualcomm​ នឹង​ដាក់ឈ្មោះ​ Snapdragon​ 865​ ដែល​នឹង​បន្ថែម​ការ​គាំទ្រ​សម្រាប់​ការ​ថត​វីដេអូ​ HDR10​ ៕
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក