Mar 15, 2019

Oppo Reno ដែល​ជា​ទូរស័ព្ទ​អាច Zoom 10x នឹង​មាន​សេវា 5G រចនា​ម៉ូដ​បែប Lamborghini versions, និង​អេក្រង់ Dynamic AMOLED ដែរ


Oppo Reno ជា​ស្មាតហ្វូន​ផុត​កំពូល​មួយ​របស់​ក្រុមហ៊ុន Oppo ដែល​ទូរស័ព្ទ​នេះ​មាន​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន ដូចជា​កាមេរ៉ា​ខាង​ក្រោយ​អាច Zoom បាន 10x ហើយ​ឥឡូវ​នេះ​យើង​មក​ដឹង​បន្ថែម​ពី​ម៉ូដែល​មួយ​នេះ​ទៀត ដោយ​បាន​ខាង​សារព័ត៌មាន​បរទេស​ចុះ​ផ្សាយ​ថា វា​នឹង​មាន​រចនា​ម៉ូដ​តាម​ Lamborghini ជា​រថយន្ត​ sport និង​មាន​សេវា 5G ។ អ្វី​ដែល​ពិសេស​គឺ​វា​ប្រើប្រាស់​អេក្រង់ Dynamic AMOLED ដែល​ជា​អេក្រង់​ទើប​ចេញ​ក្នុង​ឆ្នាំ 2019 ដែល​មាន​ប្រើ​លើ​ស៊េរី Samsung Galaxy S10 ។

 មិន​ទាន់​អស់​នៅ​ឡើយ​ទេ អ្វី​ដែល​យើង​នឹង​ទទួល​បាន​នោះ​គឺ​ការ​សាក​ថ្ម​ល្បឿន​លឿន​ដល់ 55W ដែល​មាន​ឈ្មោះ​ថា Super VOOC 4.0 ។ ថាមពល​ថ្ម​របស់​វា​មាន​ទំហំ 4065mAh ដោយ​ចំណាយ​ពេល​សាក​មួយ​ពេញ​តែ 40 នាទី​តែ​ប៉ុណ្ណោះ ។

ទូរស័ព្ទ​នេះ​ប្រើប្រាស់​បន្ទះឈីប​ស៊េរី​ឆ្នាំ 2019 គឺ Snapdragon 855 និង​មាន​ជម្រើស RAM 8GB និង 10GB ជាមួយ​ទំហំ​ផ្ទុក​ឯកសារ 256GB ជា​ប្រភេទ​អង្គ​ផ្ទុក UFS 2.1 ដែល​មាន​ល្បឿន​លឿន ។

Oppo Reno 5G វា​នឹង​ក្លាយ​ជា​ទូរស័ព្ទ​កម្លាំង​យក្ស​ដោយ​ប្រើប្រាស់​ថាមពល​ថ្ម 5000mAh ជាមួយ RAM 12GB និង​ទំហំ​ផ្ទុក 256GB ។ បើ​ទោះ​ជា​វា​មិន​បាន​ប្រើប្រាស់​ទំហំ​ផ្ទុក 1TB ក៏​ដោយ​ក៏​វា​អាច​ចាត់​ទុក​ថា​ជា​ទូរស័ព្ទ​កម្លាំង​ខ្លាំង​មួយ​ផង​ដែរ​ដោយសារ​តែ​បច្ចេកវិទ្យា​ថ្ម​របស់​វា ។

អេក្រង់​ Dynamic AMOLED មាន​បច្ចេកវិទ្យា​ HDR10+ ជំនួយ​ដក់​ការ​ទស្សនា​ខ្សែភាពយន្ត​ អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ​មុខងារ​ស្កេន​ខ្ចី​ដៃ​លើ​អេក្រង់​ផ្ទាល់ ។ ហើយ​សម្រាប់​តម្លៃ​អាច​នឹង​ចេញ​លក់​ក្នុង​តម្លៃ​ខាង​ក្រោម​នេះ ដែល​ជា​តម្លៃ​ប្រហាក់ប្រហែល ៖

ជា​ចុង​ក្រោយ Oppo ក៏​បាន​បន្ថែម​ទៀត​ថា ទូរស័ព្ទ​នេះ​មួយ​នេះ​មាន​មក​ជាមួយ​ជំនួយ​ការ​សំឡេង Breeno ដែល​ជា​បច្ចេកវិទ្យា AI ថ្មី ចាំ​មើល​ថា​តើ​វា​ខ្លាំង​ជាង Google assistant ឬ​ក៏​អត់ ៕










_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក