Mar 20, 2019

Oppo Reno មាន​ម៉ូដែល​មាន 5G និង​ម៉ូដែល​គ្មាន 5G


Oppo Reno ដែល​ជា​ទូរស័ព្ទ​កំពូល​របស់​ Oppo មាន​បំពាក់​ជាមួយ​កាមេរ៉ា​ដែល​អាច Zoom បាន 10x និង digital Zoom 10x នោះ​ចេញ​ការ​បញ្ជាក់​ហើយ វា​នឹង​មាន​សេវា 5G តែ​សម្រាប់​ប្រទេស​ដែល​មិន​ទាន់​មាន 5G វា​ក៏​មាន​ម៉ូដែល​អត់​មាន 5G ដែល​តម្លៃ​អាច​នឹង​ធូរ​ថ្លៃ​ជាង 5G ។

កាមេរ៉ា​ខាង​ក្រោយ​របស់​វា​មាន​ទំហំ 48 + 8 + 13 មេហ្គាភីកសែល ប្រើប្រាស់​អេក្រង់ Dynamic AMOLED ដូច​នឹង​ត្រកូល Galaxy S10 ដែរ ។ ប៉ុន្តែ Oppo Reno មាន​ចោះ​រន្ធ​លើ​អេក្រង់​​នោះ​ទេ ។ ទូរស័ព្ទ​នេះ​ប្រើប្រាស់​បន្ទះឈីប​ផុត​កំពូល 2019 គឺ Snapdragon 855 តែ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​អាច​នឹង​ប្រើប្រាស់​បន្ទះឈីប Snapdragon 710 វិញ​ដើម្បី​ឲ្យ​វា​មាន​តម្លៃ​កាន់តែ​សមរម្យ ។

យើង​នឹង​បាន​ដឹង​ច្បាស់​ពី​កាមេរ៉ា​ជំនាន់​ថ្មី​របស់ Oppo Reno ដែល​ក្នុង​ពេល​នេះ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មាន​ប្រហែល​នោះ​ទេ ។ ថ្ងៃ​ដែល​ដាក់​បង្ហាញ​នោះ​គឺ 10 មេសា ខែ​ក្រោយ​​ក្នុង​ប្រទេស​ចិន ៕


_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក