Mar 15, 2019

Oppo A1K ប្រើប្រាស់​បន្ទះឈីប Helio P22 និង​ថាមពល​ថ្ម 4000mAh


កាល​ពី​ឆ្នាំ​មុន​ខែ​មីនា oppo បាន​បញ្ចេញ​នូវ​ម៉ូដែល Oppo A1 ដែល​ជា​ទូរស័ព្ទ​លំដាប់​មធ្យម​ ដែល​ប្រើប្រាស់​បន្ទះឈីប Helio P23 និង RAM 4GB ។ ហើយ​ឥឡូវ​នេះ​មាន​ការ​លេច​ចេញ​នូវ​ម៉ូដែល Oppo A1K ប្រើប្រាស់​បន្ទះឈីប Helio P22 និង​ថាមពល​ថ្ម 4000mAh ។

A1K មាន​ RAM 2GB រត់​ជាមួយ​ផ្ទៃ​ចុច​បញ្ជា ColorOS 6 នៅ​ក្នុង Android Pie ។ ទំហំ​ផ្ទុក​មាន​ទំហំ 32 GB ។ វា​មាន​ជម្រើស​ពណ៌ ក្រហម ខ្មៅ ។ កាមេរ៉ា​ខាង​ក្រោយ​មាន​តែ​មួយ​គ្រាប់ ។ អេក្រង់​របស់​បា​មាន​ទំហំ 6 អ៊ីញ មាន​ឆក​ម៉ូដ​តំណក់​ទឹក ។

សម្រាប់​ព័ត៌មាន​ច្បាស់​ការណ៍ យើង​ខ្ញុំ​នឹង​ចុះ​ផ្សាយ​នៅ​ពេល​ក្រោយ​បន្ថែម​ទៀត បើ​សិន​ទទួល​បាន​ព័ត៌មាន​អ្វី​ថ្មី ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក