Mar 30, 2019

nubia Red Magic 3 បញ្ចេញ​លក្ខណៈ​សម្បត្តិ​លើ benchmark ប្រើប្រាស់ Snapdragon 855


ទីផ្សារ​ទូរស័ព្ទ​ហ្គេម​ឥឡូវ​វា​រាង​ស្ងាត់​ទៅ​វិញ​ហើយ ព្រោះ​ទូរស័ព្ទ​ប្រភេទ​នេះ​វា​មាន​តម្លៃ​ថ្លៃ​សឹងតែ​ស្មើ ឬ លើស​ពី​ទូរស័ព្ទ​ល្អ​ជា​ច្រើន ដូច្នេះ​សម្រាប់​អ្នក​ទិញ​ទូរស័ព្ទ​ប្រភេទ​នវ​យក​ទៅ​ប្រើប្រាស់​​ទាល់តែ​អ្នក​មាន​លុយ ឬ​អ្នក​ចូលចិត្ត​លេង​ហ្គេម​លើ​ទូរស័ព្ទ ។

ឥឡូវ​នេះ​មាន​ព័ត៌មាន​ខ្លះ​អំពី​ម៉ូដែល nubia Red Magic 3 ដែល​ជា​ប្រេន​មក​ពី​ ZTE បង្កើត​ជា​ពិសេស​សម្រាប់​អ្នក​លេង​ហ្គេម ធុន​នឹង​ការ​ប្រើប្រាស់​បាន​យូរ​ម៉ោង ។ វា​ត្រូវ​បាន​វាស​ល្បឿន​នៅ benchmark ដូច្នេះ​គេ​អាច​ដឹង​វា​ថា​ប្រើប្រាស់​បន្ទះឈីប Snapdragon 855 (២០១៩) ជាមួយ​ RAM 8GB ហើយ​វា​ក៏​មាន​ម៉ូដែល​ RAM 12GB មក​ផង​ដែរ ។ សម្រាប់​ទំហំ​ផ្ទុក​វា​មាន​ចាប់​ពី 128GB ឡើង​ទៅ ។

សម្រាប់​ផ្នែក​អេក្រង់​មិន​​ទាន់​ដឹង​ទំហំ តែ​ដឹង​ Resolution 1,080 x 2,340px (FullHD) តែ​វា​នឹង​មាន​ល្បឿន refresh rate លឿន​ជាង​ទូរស័ព្ទ​ធម្មតា ។ nubia Red Magic 3 ប្រើប្រាស់​ថាមពល​ថ្ម ៥០០០mAh ជាមួយ​មុខងារ​សាក​បាន​លឿន 30W .

អ្វី​ដែល​សំខាន់​របស់​ទូរស័ព្ទ​នវ​គឺ​មាន​ដែក​បញ្ចុះ​កម្ដៅ​នៅ​ខាង​ក្នុង​ម៉ាស៊ីន ដែល​សម្រួល​ដល់​ការ​លេង​ហ្គេម​បាន​យូរ​ម៉ោង មិន​ធ្លាក់​ល្បឿន ៕


 _________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក