Mar 30, 2019

លេច​ចេញ​លក្ខណៈ​សម្បត្តិ Nokia X71 ក្នុង Geekbench ដែល​ប្រើប្រាស់​បន្ទះឈីប Snapdragon 660


កាលពី​ថ្ងៃ​អង្គារ​ក្រុមហ៊ុន Nokia បាន​ផ្ញើ​លិខិត​អញ្ជើញ​ សម្រាប់​ព្រឹត្តិការណ៍​​​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ Nokia X71 នៅ​តៃវ៉ាន់​ ថ្ងៃទី 2 ខែមេសា ។ តែ​ឥឡូវ​នេះ​វា​ត្រូវ​បាន​កត់​ត្រា​ក្នុង​គេហទំព័រ​វាស់​ល្បឿន Geekbench ដែល​បង្ហាញ​ថា​វា​នឹង​ប្រើប្រាស់​បន្ទះឈីប Qualcomm Snapdragon 660 ជាមួយ​នឹង RAM 6GB។

ដោយសារ​បន្ទះ​ឈីប​បាន​ការ​អភិវឌ្ឍន៍​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​លំដាប់​មធ្យម​ជា​ច្រើន​ម៉ូដែល​ជ្រើសរើស​ប្រើប្រាស់​ត្រឹម Snapdragon 660  ដើម្បី​ឲ្យ​តម្លៃ​ខ្លួន​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​​ជាង​មុន ។ វា​ប្រើប្រាស់​ប្រព័ន្ធ Android 9 ពេល​បើក​បី​ប្រអប់ ដែល​ជា​គោលការណ៍​របស់ Nokia អាច​គាំទ្រ​ប្រព័ន្ធ​បាន​ឆ្នាំ ដូច្នេះ​មួយ​ម៉ូដែល​នេះ​នឹង​អាច​ទទួល​បាន Android 10 ចុង​ឆ្នាំ។

សម្រាប់​លក្ខណៈ​បន្ថែម​ទៀត​មានដូចជា អេក្រង់ 6.22 អ៊ីញ កាមេរ៉ា​ខាង​ក្រោយ 48 មេហ្គាភីកសែល និង​មួយ​គ្រាប់​ទៀត​ជា​កាមេរ៉ា​មុំ​ទូលាយ 120 ដឺក្រេ ។ មាន​តែ​រង់​ចាំ​ដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ នោះ​ទើប​យើង​អាច​ដឹង​ទាំងអស់​បាន ៕




_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក