Mar 26, 2019

Nokia X71 (aka 8.1 Plus) នឹង​មាន​កាមេរ៉ា​ក្រោយ 48 មេហ្គាភីកសែល បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​២ មេសា


ក្រុមហ៊ុន HMD បាន​ចេញ​ផ្សាយ​លិខិត​អញ្ជើញ​សម្រាប់​ការ​ដាក់​បង្ហាញ​ទូរស័ព្ទ Nokia X71 ។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​តៃវ៉ាន់​ ថ្ងៃ​ទី 2 ខែមេសា ហើយ​នឹង​​ក៏​នឹង​មាន​ទូរស័ព្ទ Nokia 9 PureView ដែល​ជា​ទូរស័ព្ទ​កាមេរ៉ា​ដ៏​ល្អ​បំផុត​របស់​ក្រុមហ៊ុន HMD សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ។

ទូរស័ព្ទ X71 ដែល​នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​ស៊េរី​ថ្មី​របស់ Nokia 8.1 Plus នឹង​ក្លាយជា​ទូរស័ព្ទ​ដំបូង​របស់ HMD ដែល​មាន​កាមេរ៉ា​ទំហំ 48MP ។ ទូរស័ព្ទ​នវ​ក៏​បំពាក់​កាមេរ៉ា ultra-wide ដែល​មាន​មុំ 120° ជាមួយ​កែវ​ឡេន Zeiss optics ។

ទូរស័ព្ទ​នេះ​ក៏​បំពាក់​អេក្រង់​ចោះ​រន្ធ​មក​ផង​ដែរ , អេក្រង់​របស់​វា​មាន​ទំហំ 6.22 អ៊ីញ ។ វា​ប្រើប្រាស់​បន្ទះឈីប Snapdragon 710 ជា​បន្ទះឈីប​ធន់​បង្គួរ ។ សម្រាប់​លក្ខណៈ​ផ្សេងៗ​ទៀត​យើង​នឹង​លើក​យក​មក​ចុះ​ផ្សាយ​តាម​ក្រោយ​បន្ថែម​ទៀត ៕



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក