Mar 6, 2019

Nokia 9 PureView ទទួល​បាន​កំណែ Update របស់​ខ្លួន​ហើយ


ក្រុមហ៊ុន​ HMD​ Global​ បាន​ណែនាំ​នូវ​ទូរស័ព្ទ​ Nokia​ N9​ PureView​ ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​៥​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​ MWC​ 2019 ហើយ​វា​មាន​លក់​នៅ​សហរដ្ឋអាមេរិក​រួចហើយ ​។ ក្រុមហ៊ុន​​នេះ​បាន​ចេញ​ការ Update ឬ ​ធ្វើ​បច្ចុប្បន្នភាព​មួយ ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្ដើម​ទីផ្សារ​ ដែល​នាំមក​នូវ​ការ​កែ​លម្អ​កម្មវិធី​កាមេរ៉ា​ និង​កំណែ​​សន្តិសុខ​ចុងក្រោយ​បំផុត ​ចុះ​កាលបរិច្ឆេទ​ខែមីនា​ឆ្នាំ​ 2019​ ។

ការ​មកដល់​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ Juho​ Sarvikas​ ប្រធាន​ផ្នែក​ផលិត​ផលិតផល​នៃ​ក្រុមហ៊ុន​ HMD​ Global​ ។  ​គាត់​បាន​និយាយ​ថា​ កញ្ចប់​ Update នេះ​បាន​ចាប់ផ្តើម​ដំណើរការ ​កាលពី​ថ្ងៃ​ចន្ទ​ដូច្នេះ​វា​គួរតែ​មាន​សម្រាប់​​ Nokia​ 9 PureView​ ភាគច្រើន​រួច​ទៅ​ហើយ​ ។ ​កញ្ចប់​ Update គឺ​​មាន​ទំហំ 282MB និង​នាំមក​ជូន​នូវ​កម្មវិធី​ធ្វើ​ឱ្យ​ទាន់សម័យ​ទៅ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android​ Pie​ 9 (V4.19A​) ។

ទូរស័ព្ទ​ Nokia​ 9 PureView​ ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ 5 គ្រាប់ ហើយ​នៅ​ផ្នែក​ខាងក្រោយដដែល​នេះ មាន​​ឧបករណ៍​ចាប់​សញ្ញា​ ToF​ ដែល​ជា​មុខងារ​ចាប់យក​ប្លង់ 3D បន្ថែម​ឲ្យ​កាមេរ៉ា ។ ប្រើប្រាស់បន្ទះឈីប​ Snapdragon​ 845​ ស៊េរី 2018 យើង​សង្ឃឹម​ថា វា​នឹង​មាន​ជំនាន់​បន្ទាប់​នៅ​ចុង​ឆ្នាំ​មួយ​ទៀត ។ ​អង្គ​ចងចាំ​ទំហំ​ 6 GB​ និង​អង្គ​ផ្ទុក​ឯកសារ​ 128​ GB​ ។

រហូតមកដល់​ថ្ងៃទី​ 11​ ខែមីនា​ ទូរស័ព្ទ​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ 599​ ដុល្លារ​ នៅ​តាម​ក្រុមហ៊ុន​លក់រាយ​ជាច្រើន​ របស់​សហរដ្ឋ​អា​មេ​រិច ដែល​មាន​ការ​បញ្ចុះ​តម្លៃ 100$ មួយ​សប្ដាហ៍​ដំបូង ​ប៉ុន្តែ​បន្ទាប់ពី​កាលបរិច្ឆេទ​នោះ​វា​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ជា​ផ្លូវការ​ 699​ ដុល្លារ​ ៕




_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក