Mar 15, 2019

Nokia 3.1 ទទួល​បាន Android Pie ហើយ

កាល​ពី​ចុង​ខែ​មុន​ក្រុមហ៊ុន HMD បាន​ដាក់​ចេញ​នូវ​កម្មវិធី Android Pie update សម្រាប់​ទូរស័ព្ទ Nokia 3.1 Plus ហើយ​ឥឡូវ​នេះ​គឺ​ដល់​វេន​​ទូរស័ព្ទ Nokia 3.1 ធម្មតា វិញ​ម្ដង ។


មិន​ដូច​ទូរស័ព្ទ Nokia 3.1 Plus ដែល​ទទួល​បាន Android Pie យឺត​ជាង​ការ​គ្រោងទុក​នោះ​ទេ ។ការ​ដាក់ Pie សម្រាប់ Nokia 3.1 គឺ​ត្រឹមត្រូវ​តាម​កាលវិភាគ​ដែល NOKIA បាន​កំណត់ ។

ការ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​នោះ​គឺ​មិន​បាន​បង្ហាញ​លម្អិត​នោះ​ទេ តែ​យើង​ដឹង​ស្រាប់​ហើយ​ថា​ជំនាន់  Android Pie វា​មាន​ដំណើរការ​ល្អ​ជាង​មុន មុខងារ​ច្រើន​ជាង​មុន ដែល​ល្អ​ក្នុង​ការ​ប្រើប្រាស់ ។ អ្វី​ដែល​យើង​បាន​ទទួល​ពី​វា​គឺ​ការ​គ្រប់គ្រង​ថាមពល​ថ្ម​បាន​ល្អ​ ។

ទូរស័ព្ទ Nokia 3.1 បាន​ចេញ​កាល​ពី​ឆ្នាំមុន​ក្នុង​ខែឧសភា ហើយ​ជា​ស្មាតហ្វូន Android One វា​ភ្ជាប់​មក​ជាមួយ​ការ​សន្យា​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​រយៈ​ពេល​ពីរ​ឆ្នាំ និង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​សុវត្ថិភាព​រយៈពេល​បី​ឆ្នាំ ហេតុ​ដូច្នេះ​អ្នក​អាច​រំពឹង​ថា​នឹង​មាន Android Q សម្រាប់​ម៉ូដែល​មួយ​នេះ​ទៀត ដែល​វា​ពិត​ជា​អស្ចារ្យ ដែល​ក្រុមហ៊ុន​ដទៃ​ធ្វើ​មិន​បាន ៕
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក