Mar 14, 2019

Mozilla បើក​សេវាកម្ម​ផ្ញើ​ឯកសារ Firefox Send ដែល​អាច​ផ្ញើ​ដល់​ទំហំ 2.5GB និង​ការ​កំណត់​​ចំនួន រយៈពេល​ទាញយក

សម្រាប់​លោកអ្នក​ដែល​ធ្វើការ​លើ​អ៊ីនធឺណិត​ច្រើន ហើយ​ត្រូវ​ការ​ផ្ញើ​ឯកសារ​ទៅ​នរណា​ម្នាក់ ដោយ​កំណត់​រយៈ​ពេល​នៃ​ការ​ទាញយក និង​ចំនួន​នៃ​ការ​ទាញយក ឥឡូវ​នេះ​យើង​មាន​សេវាកម្ម​ថ្មី​​មួយ​ពី​ក្រុមហ៊ុន Firefox ដែល​​ល្បីល្បាញ​ខាង browser ។


យើង​អាច​កំណត់​ចំនួន​ទាញ​យក និង​រយៈ​ពេល​ទាញ​យក​បាន សម្រាប់​ការ​ប្រើប្រាស់​ដោយ​មិន​ចុះ​ឈ្មោះ​គឺ​មាន​ទំហំ​ផ្ទុក​ដល់ 1GB ក្នុង​មួយ​លើកៗ ។ និង​សម្រាប់​អ្នក​ចុះ​ឈ្មោះ​អាច​ផ្ញើ​ឯកសារ​បាន​ដល់ 2.5GB ឯណោះ ។

ជាមួយ​ក្រុមហ៊ុន​ល្បី​មួយ​នេះ យើង​ជឿជាក់​ថា​ឯកសារ​ដែល​យក​ទៅ​បង្ហោះ​នៅ Firefox គឺ​ពិត​ជា​បាន​ដំណើរការ​ចែកចាយ​ទៅ​តាម​អ្វី​ដែល​យើង​កំណត់​ពិត​មែន ។ ដូច្នេះ​យើង​លែង​ពិបាក​​ផ្ញើ​ឯកសារ​ធំៗ​ទៀត​ហើយ ៕

ចុច​ទី​នេះ​ចូល​ទៅ​ប្រើប្រាស់  Firefox Send

__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក