Mar 13, 2019

ទូរស័ព្ទ​បត់​អេក្រង់​បាន​របស់ Motorola នឹង​ប្រើប្រាស់​បន្ទះឈីប​ត្រឹម Snapdragon 710


ប្រើប្រាស់​បន្ទះឈីប​ត្រឹម Snapdragon 710 លំដាប់​បង្គួរ​ក៏​ពិត​មែន តែ​ដោយសារ​វា​ជា​ទូរស័ព្ទ​បត់​អេក្រង់​បាន​ដូច្នេះ​តម្លៃ​របស់​វា​គឺ​ស្ថិត​នៅ​ក្នុង​ស្ទង់​ពាន់​ដុល្លារ​ដដែល ។ ដែល​ក្នុង​ពេល​នេះ​ក្រុមហ៊ុន Motorola កំពុង​ដុត​ដៃ​ដុត​ជើង​បង្កើត​ទូរស័ព្ទ​បត់​របស់​ខ្លួន​ឲ្យ​ល្បី​ម្ដង​ទៀត តែ​លើក​នេះ​វា​មក​ជាមួយ​នឹង​អេក្រង់​ដែល​អាច​បត់​បាន ។

វា​អាច​នឹង​ប្រើ​ឈ្មោះ Razr បំពាក់​ដោយ​បន្ទះឈីប​ត្រឹម Snapdragon 710 ជាមួយ​ RAM 4GB ឬ 6GB និង​ទំហំ​ផ្ទុក 64GB 128GB ។ សម្រាប់​ទំហំ​ថ្ម​គឺ​អាច​នឹង​មាន​ទំហំ​តូច​គឺ 2,730 mAh ព្រោះ​ដោយសារ​ទូរស័ព្ទ​នេះ​ជា​ទូរស័ព្ទ​ប្រភេទ​បត់ ដែល​មាន​កម្រាស់​ស្ដើង ។

សម្រាប់​អេក្រង់​វា​នឹង​មាន​ទំហំ 6.2 អ៊ីញ ជាមួយ resolution 876x2142 ភីកសែល និង​កូន​អេក្រង់​តូច​មួយ​ទៀត​សម្រាប់​ដាក់​ខាង​ក្រៅ​មិន​ទាន់​ដឹង​ទំហំ តែ​អាច​នឹង​មាន​ resolution 600x800 ភីកសែល ។

ម៉ូដែល​នេះ​អាច​មក​ជាមួយ​ពណ៌ ខ្មៅ ស និង មាស ដែល​នឹង​ត្រូវ​ចេញ​លក់​ក្នុង​តម្លៃ​ប្រហែល $1500 ។ តម្លៃ​ប៉ុណ្ណេះ​វា​មិន​ថ្លៃ​នោះ​ទេ​សម្រាប់​អ្នក​និយម​ទូរស័ព្ទ​ប្រភេទ​បត់​ហើយ​មាន​អេក្រង់​បត់​មក​ថែម​ទៀត ដែល​នេះ​ជា​បច្ចេកវិទ្យា​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​សោះ ។

សាក​ស្រមៃ​មើល​ថា បើ​កាល​ជំនាន់​មុន​ គេ​អាច​ធ្វើ​បាន​ដូច្នេះ​តើ​លក់​វា​ក្នុង​តម្លៃ $2000 មាន​អ្នក​ចង់​បាន​ដែរ​ឬ​ទេ? ចម្លើយ​គឺ​មាន​អ្នក​ទិញ សម្រាប់​កាល​ជំនាន់​មុន ដែល​មិន​មាន​ជ្រើស​ច្រើន តែ​ពេល​នេះ​វាយ​ផ្ទុយ ព្រោះ​មាន ជម្រើស​ច្រើន​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ ៕

__________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក