Mar 25, 2019

លេច​ចេញ​រូបភាព​មួយ​របស់ Motorola One Vision ដែល​ប្រើប្រាស់​អេក្រង់​ចោះ​រន្ធ និង​កាមេរ៉ា​ក្រោយ 48 មេហ្គាភីកសែល


ប្រេន Motorola សម្រាប់​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​នៅ​​ពេល​នេះ​សឹង​តែ​លែង​មាន​គេ​នឹកនា​ទៅ​ហើយ ! តែ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​បន្ត​ផលិត​ស្មាតហ្វូន​ល្អ​ជា​ហូរហែ និង​បច្ចេកវិទ្យា​មិន​ចាញ់​គេ​នោះ​ទេ ។
ក្នុង​ពេល​នេះ​មាន​គេ​ប្រទះ​ឃើញ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ម៉ូដែល Motorola One Vision ដែល​ពោរពេញ​ដោយ​បច្ចេកវិទ្យា​ក្នុង​ឆ្នាំ 2019 នេះ​ដូចជា​ប្រើប្រាស់​អេក្រង់​លាត​មាន​ចោះ​រន្ធ​បំពាក់​កាមេរ៉ា​ខាង​មុខ​មួយ​គ្រាប់ ដែល​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ជាមួយ​ម៉ូដែល​ Samsung Galaxy S10 ។

អ្វី​ដែល​ពិសេស​សម្រាប់​ម៉ូដែល​នេះ​ទៀត​គឺ​កាមេរ៉ា​ខាងក្រោយ​២​គ្រាប់ ដែល​មួយ​គ្រាប់​មាន​ទំហំ 48 មេហ្កា​ភីកសែល ដែល​ជា​ទំហំ​កំពុង​ពេញ​និយម​នា​ឆ្នាំ​នេះ ។ វា​មាន​រន្ធ​សាក​ថ្ម​ប្រភេទ USB-C  ដែល​សាក​បាន​លឿន និង​បញ្ជូន​ឯកសារ​បាន​លឿន​ផង​ដែរ ។

មួយ​ម៉ូដែល​នេះ​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី 3 ខែ​មេសា ជា​ផ្លូវការ ដែល​ទីផ្សារ​សំខាន់​របស់​វា​គឺ​នៅ​តំបន់​អាមេរិក​ឡាទីន ៕
________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក