Mar 8, 2019

អ្នក​វិភាគ​លោក Ming-Chi Kuo បាន​ប៉ាន់ស្មាន​ថា Samsung Galaxy S10 អាច​នឹង​លក់​បាន 40 ទៅ 45 លាន​គ្រឿង ដោយសារ​គ្រឿង​រឹង​ថ្មី​របស់​វា


នេះ​គ្រាន់តែ​ជា​ការ​វិភាគ​មួយ​តែ​ប៉ុណ្ណោះ តែ​ការ​វិភាគ​នេះ​គឺ​ចេញ​ពី​កំពូល​អ្នក​វិភាគ​បច្ចេកវិទ្យា​គឺ​លោក Ming-Chi Kuo ដែល​ថា​ម៉ូដែល​ត្រកូល S10 អាច​នឹង​លក់​ចេញ​ដល់ 40 ទៅ 45 លាន​គ្រឿង នេះ​បើ​យោង​តាម​រយៈ​មុខងារ​និង​សមត្ថភាព​ដែល​ទូរស័ព្ទ​នេះ​បាន​ទាក់ទាញ​ចិត្ត​អ្នក​ប្រើប្រាស់ ។

Samsung Galaxy S10 អាច​នឹង​ឆក​យក​អ្នក​ប្រើប្រាស់ Android ជា​បន្ត​ទៀត និង​ជា​ពិសេស​អាច​ឆក​យក​អ្នក​ប្រើប្រាស់ ​iPhone មួយ​ចំនួន​ផង​ដែរ ទម្រាំ iPhone ២០១៩ ចេញ​លក់ ។ ព្រោះ​សម្រាប់​អ្នក​មាន​លុយ​ ពួក​គេ​មិន​ងប់ងុល​ជ្រុល​នោះ​ទេ របស់​ណា​ថ្មី​ចេញ​មក​គឺ​ពួក​គេ​ប្រើ​ទាំង​អស់ លើក​លែង​តែ​អ្នក​មិន​សូវ​មាន​លុយ ដែល​រង់ចាំ ​iPhone 2019 ។

ហើយ​សម្រាប់​អ្នក​ប្រើប្រាស់​ Android ស្រាប់​ហើយ​នោះ គឺ​ពិត​ជា​ងាយ​នឹង​លុង​​ជាមួយ​លក្ខណៈ​ល្អ​ប្រសើរ និង​មុខងារ​មួយ​ចំនួន​ដែល​ទូរស័ព្ទ​ដទៃ​គ្មាន ។ តែ​ដោយសារ​តម្លៃ Samsung Galaxy S10 ថ្លៃ​ខ្លាំង ដូច្នេះ​យើង​មិន​ទាន់​ដឹង​ទេ​ថា អ្នក​ទិញ​មាន​ទឹក​លុយ តាម​ទាល់​ទឹក​ចិត្ត​ឬ​អត់​ទេ ព្រោះ​របស់​ល្អ​អ្នក​ណា​ក៏​ចង់​បាន​ដែរ តែ​ដល់​ទៅ​ទិញ គឺ​ទិញ​ប្រេន​ទូរស័ព្ទ​ធុន​ល្មមៗ​ប្រើ​ទៅ​វិញ ៕
_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក