Mar 5, 2019

លេច​ចេញ​តម្លៃ Meizu Note 9 មុន​ថ្ងៃ​ប្រកាស​បង្ហាញ


ព័ត៌មាន​ជា​ច្រើន​នៃ Meizu Note 9 បាន​ចេញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​ព័ត៌មាន​លើក​នេះ​វិញ​គឺ​មាន​ការ​បែកធ្លាយ​តម្លៃ​​ខ្លួន​របស់​វា ។យោង​តាម​របាយការណ៍​នេះ ឧបករណ៍​នេះ​នឹង​បំពាក់​ជាមួយ RAM ទំហំ 4GB និង​អង្គចងចាំ​ខាង​ក្នុង 64GB ឬ RAM ទំហំ 6GB ជាមួយ​អង្គចងចាំ​ទំហំ 64GB ។

តម្លៃ​ចាប់ផ្តើម​​របស់ Meizu Note 9 ​នឹង​មាន 1,699 យ័ន (253 ដុល្លារ) សម្រាប់ម៉ូដែល 4GB និង 1,899 យ័ន (283 ដុល្លារអាមេរិក) សម្រាប់កំណែ 6GB ។

ទោះបីជាយ៉ាងណាក៏ដោយ​យើង​មិន​អាច​បញ្ជាក់​ថា​ការ​​លេចធ្លាយ​នេះ​មាន​លក្ខណៈ​ផ្លូវការ​នៅ​ឡើយ​ទេ ។ ដូច្នេះ​យើង​ប្រហែល​ជា​ត្រូវរង់ចាំបន្តិចទៀត សម្រាប់​ការ​ដាក់​បង្ហាញ ។ តែ​តម្លៃ​វា​នឹង​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​ពេក​នោះ​ទេ ដោយសារ​ប្រេន Meizu វា​ជា​ប្រេន​លមដាប់​មធ្យម ៕

________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក