Mar 29, 2019

LG G8 ThinQ នឹង​ចាប់ផ្ដើម​ទទួល​កុម្ម៉ង់​មុន​សម្រាប់​ទីផ្សារ​អាមេរិក​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ


LG បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​ម៉ូដែល​ G8 ThinQ នៅ MWC កាលពី​ខែ​កុម្ភៈ ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន​នេះ កំពុង​ត្រៀម​ខ្លួន​​ដើម្បី​ចែកចាយ​វា​ទៅ​កាន់ ​អ្នក​គាំទ្រ​របស់​ខ្លួន ។ ដែល​ពេល​នេះ​យើង​បាន​ទទួល​ព័ត៌មាន​មក​ថា G8 នឹង​មាន​វត្តមាន​​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី 11 ខែមេសា ។

សម្រាប់​តម្លៃ​វិញ វា​នឹង​ចាប់ផ្ដើម​ពី​ទឹក​លុយ $819 ជាមួយ​ការ​ promotions បញ្ចុះ​តម្លៃ $150 បើសិន​ទិញ​ក្នុង​រយៈ​ពេល​ដែល​ក្រុមហ៊ុន​បាន​កំណត់ ។ ព័ត៌មាន​បញ្ចុះ​តម្លៃ​ប្រែប្រួល​ទៅ​តាម​ភ្នាក់ងារ​លក់​រាយ​នានា ។

G8 ThinQ ភ្ជាប់​មក​ជាមួយ​បន្ទះឈីប Snapdragon 855 មាន RAM 6GB និង​អង្គចងចាំទំហំ 128GB ។ កាមេរ៉ា​ខាងក្រោយ​ពីរ (12 មេហ្គាភីកសែល f / 1.5 និង​ទំហំ 16 មេហ្គាភីកសែល f / 1.9) ចំណែក​កាមេរ៉ា​មុខ​វិញ 8 មេហ្គាភីកសែល f / 1.7 self cam និង Z កាមេរ៉ា​នៅ​ខាង​មុខ​ផង​ដែរ (សម្រាប់ ToF) ។

ទូរស័ព្ទ​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie និង​ថ្ម​មាន​ថាមពល 3,500 mAh ។ មាន​ជម្រើស​ពណ៌ ​ Carmine Red, New Aurora Black, និង New Platinum Gray៕


________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក