Mar 28, 2019

Lenovo Z6 Pro នឹង​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ 100 មេហ្គាភីកសែល


ពិត​ដូច​អ្វី​ដែល​ក្រុមហ៊ុន​ផលិត​បន្ទះឈីប Qualcomm បាន​និយាយ​មែន​ថា​ឆ្នាំ​2019 នេះ​នឹង​មាន​ស្មាតហ្វូន​ដែល​កាមេរ៉ា​ធំ​រហូត​ដល់ 100 មេហ្គាភីកសែល ។ ព្រោះ​នៅ​ពេល​នេះ​គេ​បាន​បង្ហើប​ព័ត៌មាន​មក​ថា  Lenovo Z6 Pro នឹង​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ដល់ 100 មេហ្គាភីកសែល ដោយសារ​គេ​បាន​ឃើញ​អ្នក​ធ្វើការ​ក្នុង​ក្រុមហ៊ុន Lenovo បាន​បង្ហោះ​រូបភាព​មួយ​ដោយ​មាន​ភ្ជាប់​ 亿级像素 បក​ប្រែ​មក​ថា billion pixels ដែល​ស្មើ​នឹង 100 មេហ្គាភីកសែល ។

បើ​លោក​អ្នក​និយម​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​នោះ វា​ពិត​ជា​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​យើង​បាន​ដឹង​រួច​មក​ហើយ​ថា​វា​ពិត​ជា​មាន​ស្មាតហ្វូន​ប្រើប្រាស់​កាមេរ៉ា​ដល់​ទំហំ 100 មេហ្គាភីកសែល​មែន ព្រោះ​​ក្រុមហ៊ុន​ផលិត​បន្ទះឈីប Qualcomm គេ​បាន​បញ្ជាក់​រួច​ហើយ ។

យើង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​បច្ចេកវិទ្យា 100 មេហ្គាភីកសែល អាច​ថត​រូបភាព​បាន​ច្បាស់​ជាង 48 មេហ្គាភីកសែល​ក្នុង​ពេល​បច្ចុប្បន្ន​ឬ​ក៏​យ៉ាង​ណា ? ហើយ​ថា​ samsung និង Apple នៅ​តែ​រក្សា​កាមេរ៉ា​បូរាណ​របស់​ខ្លួន​ដល់​ពេល​ណា​ទៀត ៕

___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក