Mar 11, 2019

Lenovo Z5 នឹង​ទទួល​បាន Android Pie ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ


Lenovo ជា​ប្រេន​ទូរស័ព្ទ​ដែល​មិនសូវ​មាន​គេ​ស្គាល់​នៅ​ទីផ្សារ​កម្ពុជា សម្រាប់​នៅ​ទីផ្សារ​បរទេស​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​ហ៊ាន​ទិញ​យក​បច្ចេកវិទ្យា IBM និង Motorola ដើម្បី​មក​បំពាក់​លើ​គ្រឿង​អេឡិចត្រូនិក ។

ដែល​ក្នុង​ពេល​នេះ​ សម្រាប់​លោកអ្នក​ដែល​កំពុង​ប្រើ Lenovo Z5 នឹង​ទទួល​បាន​ការ​បន្ទាន់​សម័យ​ឡើង​ទៅ Android Pie និង​ផ្ទៃ​ចុច​បញ្ជា ZUI 10 ។ លក្ខណៈ​ពិសេស​ផ្ដោត​សំខាន់​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង UI ជាមួយ​នឹង​អ្វី​ដែល​ដូចជា​កាយវិការ 4D U-touch, magic input box ​របៀប PiP (Picture-in-Picture) និង​មុខងារ​សុខភាព​មួយ​ចំនួន ។ 

ក្រុមហ៊ុន Lenovo បាន​អះអាង​ថា​បាន​អនុវត្ត​ការ​កែ​លម្អ​កម្រិត​ស្នូល​ខាង​ក្នុង kernel-levelខឺណែល​ទាំង​ការ​សម្ដែង និង​ប្រសិទ្ធភាព​ថ្ម ។

៙ លក្ខណៈ​សម្បត្តិ Lenovo Z5 ៖

  • អេក្រង់​ទំហំ 6.2 អ៊ីញ 1920 x 2246 ភីកសែល
  • CPU : Snapdragon 636 Octa Core 1.8Ghz
  • GPU : Anreno 509
  • RAM : 6GB
  • ទំហំ​ផ្ទុក 64GB ​អាច​បន្ថែម​មេម៉ូរី 256GB
  • កាមេរ៉ា​ខាង​ក្រោយ 16 + 8 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 8 មេហ្គាភីកសែល
  • រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 2.0 Type-C 1.0
  • ថាមពល​ថ្ម 3300mAh
  • សាក​ថ្ម​ឆាប​ពេញ 15W
  • ពណ៌ ខ្មៅ ខៀវ




























______

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក