Mar 16, 2019

របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា iPhone ឆ្នាំ​នេះ​នឹង​មាន​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ (triple-camera setup)


របាយការណ៍​ថ្មី​មួយ ​ដែល​ចេញ​មក​ពី​ប្រភព​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ចិន​បាន​អះអាង​ថា ទូរស័ព្ទ iPhone 11 នា​ពេល​ខាងមុខ ឬ​អ្វី​ក៏​ដោយ​ដែល​​ជា​ទូរស័ព្ទ Apple ​​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​កាន់​កាមេរ៉ា​បី​គ្រាប់​នៅ​ផ្នែក​ខាង​ខ្នង ។ ដែល​ព័ត៌មាន​នេះ​ធ្លាប់​បាន​ឮ​ម្ដង​មក​ហើយ ។

ពាក្យ​ចចាមអារ៉ាម​នេះ បាន​និយាយ​ថា ការ​តំឡើង​កាមេរ៉ា​ថ្មី​នេះ​នឹង​ត្រូវ​ដាក់​នៅ​ខាង​ក្នុង​រាង​ស្រដៀង​គ្នា​នឹង Mate 20 Pro ។ ហើយ​វា​នឹង​ត្រូវ​បាន​ផ្តល់​ជូន​លើ​ម៉ូដែល​ទូរស័ព្ទ​អាយហ្វូន​ទាំង​ពីរ ​ ។

ក្រុមហ៊ុន Apple ឆ្នាំ​នេះ​បាន​សន្យា​ថា​ខ្លួន​នឹង​មាន​បច្ចេកវិទ្យា​ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​មាន​ការ​ភ្ញាក់ផ្អើល​ជា​មិន​ខាន មិន​ដឹង​ថា​ការ​ភ្ញាក់ផ្អើល​ខាង​តម្លៃ ឬ​ខាង​បច្ចេកវិទ្យា​ថ្មី​នោះ​ទេ ។ រង់ចាំ​មើល​ថា iPhone ជំនាន់​​2019 អាច​ទាក់ទាញ​យក​អ្នក​ប្រើប្រាស់​បាន​មក​វិញ​ឬ​យ៉ាង​ណា ខណៈ​​ដែល​ចំនួន​លក់​កាន់តែ​ធ្លាក់​ចុះ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​នោះ ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក