Mar 8, 2019

Huawei ចេញ​លក់ Y7 (2019) ស្ងាត់ៗ​នៅ​តំបន់​អឺរ៉ុប


គ្មាន​ពិធី​ប្រកាស​ជា​ផ្លូវការ​អ្វី​ទេ ស្មាតហ្វូន Huawei Y7 (2019) បាន​ទៅ​ដល់​ទឹក​ដី​អឺរ៉ុប​រួច​ហើយ ។ ទូរស័ព្ទ​នេះ​ស្ទើរ​តែ​ដូច​គ្នា​នឹង​ម៉ូដែល Y7 Pro (2019) ។ អ្វី​ដែល​អ្នក​ទទួល​បាន​គឺ​អេក្រង់​ទំហំ 6.26 អ៊ីញ HD+ បាន​ឆក​ម៉ូដ​ស្នាម​តំណក់​ទឹក ។ ប្រើប្រាស់​បន្ទះឈីប Snapdragon 450 ជាមួយ RAM 3GB ។ មាន​ទំហំ​ផ្ទុក 32GB អាច​បន្ថែម​កាត microSD ។

ចំណុច​ខុស​គ្នា​រវាង Y7 (2019) និង Y7 Pro (2019) នោះ​គឺ កាមេរ៉ា​មុខ​របស់ Y7 (2019) មាន​ទំហំ​តែ 8 មេហ្គាភីកសែល​តែ​ប៉ុណ្ណោះ ។ ទូរស័ព្ទ​នេះ​មាន​ទំហំ​ថ្ម 4000mAh ។ អ្នក​អាច​មាន​ជម្រើស​ពណ៌ ខៀវ ក្រហម និង​ខ្មៅ​ជាមួយ​តម្លៃ $246 នៅ​តំបន់​អឺរ៉ុប៕










________



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក