Mar 28, 2019

Huawei ចេញ​លក់ power bank ទំហំ​ថ្ម 12,000 mAh ដែល​មាន​កម្លាំង​សាក​លឿន 40W


power bank សព្វ​ថ្ងៃ មាន​ច្រើន​ម៉ូដ​ច្រើន​ម៉ាក​ណាស់ តែ​អ្វី​ដែល​យើង​ត្រូវ​មើល​មុន​សម្រេច​ចិត្ត​ទិញ​យក​មក​ប្រើប្រាស់​នោះ​គឺ​មុខងារ​សាក​លឿន​ក្នុង​កម្រិត​ណា? ហើយ​គ្រប់​ទំហំ​ថ្ម​មែន​ក៏​អត់?

ឥឡូវ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ស៊ី​គ្នា​ជាមួយ​មុខងារ​សាក​ថ្ម​លឿន​របស់​ស្មាតហ្វូន​ខ្លួន​នោះ ក្រុមហ៊ុន​បាន​ចេញ​លក់​ power bank ជា​ប្រភេទ​ថ្ម​សាក​ចល័ត មាន​ទំហំ 12,000 mAh ដែល​អាច​បញ្ជូន​ចរន្ត​ក្នុង​លឿន 40W ដោយ​មាន​រន្ធ​២ USB-A (ចេញ) និង USB-C (ចេញ​ចូល) ។


អ្វី​ដែល​យើង​ចំណេញ​ពី power bank នេះ​គឺ យើង​ចំណាយ​ពេល​តែ 2 ម៉ោង 14 នាទី​តែ​ប៉ុណ្ណោះ​ពេល​សាក​ឲ្យ power bank ដោយ​ប្រើប្រាស់​ឆ្នាំ​សាក 40W ហើយ​បើ​ប្រើ​ឆ្នាំ​សាក 10W ត្រូវ​ចំណាយ​ពេល 5 ម៉ោង 25 នាទី ។ ខុស​ពី​ power bank ផ្សេងៗ​ដែល​ចំណាយ​ពេល​មួយ​យប់​ទល់​ព្រឹក​ហើយ​នៅ​តែ​សាក​មិន​ចប់ ។


power bank នេះ​មាន​តម្លៃ​ប្រហែល $111 ឯណោះ ដូច្នេះ​យើង​គិត​មើល​ខ្លួន​ឯង​ទៅ​ថា ត្រូវ​ទិញ​វា​យក​មក​ប្រើ ឬ​ក៏​សុខចិត្ត​យក​ឆ្នាំ​សាក​ល្បឿន​លៀន​តាម​ខ្លួន​វិញ ។
____________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក