Mar 22, 2019

នេះ​ជា​វីដេអូ​ដែល​ថត​ចេញ​ពី​ទូរស័ព្ទ​អាថ៌កំបាំង​មួយ ដែល​គេ​សង្ស័យ​ថា​ជា Huawei P30 Pro


Parker Walbeck គឺ​ជា​អ្នក​ជំនាញ​ថត​វីដេអូ និង​ជា​អ្នក​បង្រៀន​ក្នុង​អ៊ីនធឺណិត​អំពី​ការ​ថត​វីដេអូ ។ នៅ​ក្នុង channel របស់​គាត់​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​គាត់​ថា​ថត​ចេញ​ពី ស្មាតហ្វូន ដែល​មិន​ទាន់​បង្ហាញ​ឈ្មោះ ។ ស្មាតហ្វូន​នោះ​គឺ​មាន​មុខងារ Zoom ខ្លាំង​មែនទែន ដែល​គេ​សង្ស័យ​ថា​ជា Huawei P30 Pro ឬ Oppo Reno ។ តែ​បើ​តាម​មើល​ក្នុង comment វិញ​គ្រប់គ្នា​យល់​ថាជា Huawei P30 Pro ដែល​នឹង​ចេញ​បង្ហាញ​ខ្លួន​សប្ដាហ៍​ក្រោយ​នេះ​ ។



នៅ​ក្នុង​វីដេអូ​យើង​ឃើញ​ខ្នាត​វីដេអូ​មាន​លក្ខណៈ​វែង​បែប​កុន និង​មាន​ការ​ទប់លំនឹង​បាន​ល្អ​មែន​ទេ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​មុខងារ​ Zoom បាន​យ៉ាង​ច្បាស់ៗ​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​យើង​មើល​វីដេអូ​នេះ​ហើយ​សឹង​តែ​ុំមិន​ជឿ​ថា​ថត​ចេញ​ពី​កាមេរ៉ា​ទូរស័ព្ទ​សោះ ៕
__________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក