Mar 15, 2019

Huawei P30 Pro បញ្ចេញ​ពណ៌​ខ្លួន​ថ្មី​គឺ Sunrise Red (ពណ៌​ព្រះអាទិត្យ​រះ) និង​ម៉ូដែល​ធម្មតា​នៅ​តែ​មាន​រន្ធ​ដោត​កាស 3.5mm


ពណ៌​ថ្មី​មួយ​ត្រូវ​បាន​លេច​ឡើង​សម្រាប់​ម៉ូដែល​ដែល​មិន​ទាន់​ចេញ​ជា​ផ្លូវការ​គឺ Huawei P30 Pro ដែល​ជា​ពណ៌​ទឹក​ក្រូច​ប្រដេញ តែ​វា​មាន​ឈ្មោះ​ថា​ពណ៌ Sunrise Red (ពណ៌​ព្រះអាទិត្យ​រះ)  ។

ការ​បែក​ធ្លាយ​មុនៗ​យើង​បាន​ឃើញ​ពណ៌ Twilight និង Aurora ដែល​ជា​ពណ៌​ប្រដេញ​ប្រចាំ​ត្រកូល​របស់​ក្រុមហ៊ុន​មួយ​នេះ ។ បន្ថែម​ពី​ការ​បែក​ធ្លាយ​ពណ៌​គឺ​សម្រាប់​ម៉ូដែល​កូន​ពៅ P30 វា​នៅ​តែ​មាន​រន្ធ​សម្រាប់​ដោត​កាស 3.5mm ដដែល តែ​សម្រាប់​ម៉ូដែល Pro គឺ​អត់​មាន​រន្ធ​ដោត​កាស​នោះ​ទេ ។  ដូច្នេះ​ច្បាស់​ណាស់​ថា Huawei នឹង​មាន​កាស​ឥត​ខ្សែ​សម្រាប់​ម៉ូដែល​កំពូល​នេះ​ជា​មិន​ខាន ៕















_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក