Mar 19, 2019

Huawei P30 Pro អាច​នឹង​មាន​តម្លៃ​​​ចាប់ពី $1055 និង​ម៉ូដែល P30 មាន​តម្លៃ​ចាប់ពី $850


ការ​ប៉ាន់ប្រមាណ​តម្លៃ​សម្រាប់​ស្មាតហ្វូន​ក្រុមហ៊ុន Huawei P30 នា​ពេល​ខាងមុខនេះ​បង្ហាញថា​ពួក​គេ​នឹង​ព្យាយាម​រក្សា​នៅ​ក្រោម​បន្ទាត់​តម្លៃ 1.000 អឺរ៉ូ ។ លើស​ពី​នេះ​ទៅទៀត​នៅ​ក្នុង​ប្រទេស​ខ្លះ​ពួកគេ​មាន​ថែម​ជូន​ស្រោម​ស្បែក​ថែម​ទៀត​ផង ។​

ក្រុមហ៊ុន Huawei P30 Pro នឹង​ចាប់ផ្ដើម​ក្នុង​តម្លៃ 930 អឺរ៉ូ​ ដែល​ប្រហែល​នឹង $1055សម្រាប់​ម៉ូដែល​មូលដ្ឋាន​​មាន​ទំហំ​ផ្ទុក 128GB នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់ @ququandt ។ តំលៃ​នឹង​ឡើង​ដល់ €1,030 គិត​ជា​ដុល្លារ​គឺ $1168 ប្រសិន​បើ​អ្នក​ជ្រើសរើស​យក​កំណែ 256GB ។ ស្មាតហ្វូន Huawei P30 មាន​គោលដៅ​កំណត់​តម្លៃ S10e ជាមួយ​នឹង​តម្លៃ​ចាប់ផ្តើម $850 ដុល្លារ​សម្រាប់​កំណែ​មូលដ្ឋាន (128GB) ។ នេះ​ជា​សេចក្ដី​សង្ខេប​តារាង​នៃ​តម្លៃ :
  • Huawei P30 Pro ទំហំ​ផ្ទុក 256GB មាន​តម្លៃ 1168.66 USD
  • Huawei P30 Pro ទំហំ​ផ្ទុក 128GB មាន​តម្លៃ 1055.19 USD
  • Huawei P30 ទំហំ​ផ្ទុក 128GB មាន​តម្លៃ 850.96 USD
  • Huawei P30 lite ទំហំ​ផ្ទុក 128GB មាន​តម្លៃ 419.81 USD

សម្រាប់​តម្លៃ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ ទេ ព្រោះ​វា​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ ។ សម្រាប់​ព័ត៌មាន​បន្ថែម​យើង​ខ្ញុំ​នឹង​រាយការណ៍​បន្ត​នៅ​ពេល​ក្រោយ​ទៀត ៕

________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក