Mar 23, 2019

Huawei P30 និង P30 Pro នឹង​មាន​មុខងារ​ថត​វីដេអូ​បាន​២​ក្នុង​ពេល​តែ​មួយ នេះ​បើ​តាម​ក្រុមហ៊ុន​បញ្ជាក់


ព័ត៌មាន​បែក​ធ្លាយ​​អំពី​ត្រកូល P30 ត្រូវ​បាន​ឮ​​រាប់​មិន​អស់ ទាំង​រូបរាង និង​លក្ខណៈ​សម្បត្តិ ។ តែ​ចំពោះ​មុខងារ​ថ្មីៗ​ដែល​មាន​លើក​ទូរស័ព្ទ​នេះ​នៅ​មិន​ទាន​មាន​អ្នក​ណា​ដឹង​នៅ​ឡើយ​ទេ ។ តែ​ក្នុង​ពេល​នេះ យើង​បាន​ដឹង​អំពី​មុខងារ​ថ្មី​មួយ​គឺ Dual-View feature ដែល​ជា​មុខងារ​អាច​ថត​វីដេអូ​បាន​ទាំង​ប្លង់​ជិត​និង​ប្លង់​ឆ្ងាយ​បង្ហាញ​ក្នុង​វីដេអូ​តែ​មួយ ។

 ព័ត៌មាន​បន្ថែម​ទៀត​បង្ហាញ​ថា កាមេរ៉ា​មួយ​គ្រាន់​ដែល​មាន 40 មេហ្គាភីកសែល មាន​សេនស័រ SuperSpectrum ដែល​មាន​កម្រិត ISO ខ្ពស់​ជំនាញ​ខាង​ថត​រូបភាព​នៅ ទី​ខ្វះ​ពន្លឺ ។ ហើយ​កាមេរ៉ា​មួយ​គ្រាប់​ទៀត​មាន​មុខងារ Zoom បាន​ដល់ 10x ជាមួយ​មុខងារ​ទប់​លំនឹង និង​សេនស័រ​ស្កេន​បែប 3D ៕



_________


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក