Mar 27, 2019

ចេញ​ជា​ផ្លូវការ​ហើយ Huawei P30 និង Huawei P30 Pro បំពាក់​មុខងារ Zoom 5x និង​កាមេរ៉ា 40 មេហ្គាភីកសែល


ដូច​អ្វី​ដែល​ព័ត៌មាន​បែកធ្លាយ​បាន​ផ្សាយ​កន្លង​មក​ដូច្នេះ​ដែរ​ថា Huawei P30 និង Huawei P30 នឹង​មាន​មុខងារ​កាមេរ៉ា​ខ្លាំង​ជាង​មុន ProZoom 5x និង​មុខងារ​ថត​វីដេអូ​មាន​២​ប្លង់​ក្នុង​ពេល​តែ​មួយ ។

សម្រាប់​លក្ខណៈ​ពិសេស​គឺ​ទាក់ទង​នឹង​ការ​ថត​រូបភាព​និង​វីដេអូ ដែល​គេ​ចាត់​ចំណាត់​ថ្នាក់​ឲ្យ Huawei P30 Pro ថា​ជា​អធិរាជ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ហើយ ។ មុខងារ​កាមេរ៉ា​ Zoom បាន​ប្រាំ​បង​ដោយ​មិន​ខូច​គុណភាព​ជាមួយ 8 មេហ្គាភីកសែល មាន​មុខងារ​ទប់​លំនឹង ។ កាមេរ៉ា​គោល 40 មេហ្គាភីកសែល ចាប់​យក​គ្រប់​ប្លង់ ជាពិសេស​កន្លែង​ដែល​មាន​ពន្លឺ​តិច ។ កាមេរ៉ា​ 20 មេហ្គាភីកសែល​ចាប់​យក​ប្លង់​ធំ​ទូលាយ 120 ដឺក្រេ ជាមួយ​នឹង​ការ​ចង់​យក​វត្ថុ​ដោយ​ស្វ័យប្រវត្តិ ។


 ៙ លក្ខណៈ​របស់ Huawei P30 ៖

  • ចេញ​​ក្នុង​ខែ​មីនា ឆ្នាំ ២០១៩
  • ទំហំ 149.1 x 71.4 x 7.6 mm
  • ទម្ងន់ 165 g
  • ស៊ីមកាត ២ (Nano Sim)
  • អាវក្រោះ​ការពារ​ទឹក P68 (ជម្រៅ២​ម៉ែត្រ រយៈពេល​៣០នាទី)
  • អេក្រង់​ប្រភេទ OLED ទំហំ 6.1 អ៊ីញ សាច់​អេក្រង់ (~85.8%)
  • Resolution 1080 x 2340 ភីកសែល សមាមាត្រ 19.5:9 ratio
  • កំហាប់​ភាព​ច្បាស់ ~422
  • ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា EMUI 9.1
  • បន្ទះឈីប HiSilicon Kirin 980 (7 nm)
  • CPU Octa-core (2x2.6 GHz & 2x1.92 GHz & 4x1.8 GHz)
  • GPU Mali-G76 MP10
  • RAM 64/128/256 GB, 8 GB RAM ឬ 128 GB, 6 GB RAM
  • កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ 40 + 16 + 8 មេហ្គាភីកសែល
  • ថត​វីដេអូ​ដល់ 2160p@30fps, 1080p@60fps, 1080p@30fps (gyro-EIS), 720p@960fps
  • កាមេរ៉ា​មុខ​មួយ​គ្រាប់ ៣២ មេហ្គាភីកសែល ថត​វីដេអូ​ដល់ 1080p@30fps
  • មានរន្ធ​ដោត​កាស 3.5mm
  • រន្ធ​ដោត​កាស USB 3.1, Type-C 1.0 
  • មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់
  • ថាមពល​ថ្ម 3650 mAh
  • មុខងារ​សាក​ថ្ម 22,5W
  • ពណ៌ Aurora, Amber Sunrise, Breathing Crystal, Black, Pearl White

 ៙ លក្ខណៈ​របស់ Huawei P30 Pro ៖

  • ចេញ​​ក្នុង​ខែ​មីនា ឆ្នាំ ២០១៩
  • ទំហំ 158 x 73.4 x 8.4 mm
  • ទម្ងន់ 192 g
  • ស៊ីមកាត ២ (Nano Sim)
  • អាវក្រោះ​ការពារ​ទឹក P68 (ជម្រៅ២​ម៉ែត្រ រយៈពេល​៣០នាទី)
  • អេក្រង់​ប្រភេទ OLED ទំហំ 6.47 អ៊ីញ សាច់​អេក្រង់ (~88.6%
  • Resolution 1080 x 2340 ភីកសែល សមាមាត្រ 19.5:9 ratio
  • កំហាប់​ភាព​ច្បាស់ ~398 ppi
  • ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា EMUI 9.1
  • បន្ទះឈីប HiSilicon Kirin 980 (7 nm)
  • CPU Octa-core (2x2.6 GHz & 2x1.92 GHz & 4x1.8 GHz)
  • GPU Mali-G76 MP10
  • RAM 128/256/512 GB, 8 GB RAM ឬ 128 GB, 6 GB RAM
  • កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ 40 + 20 + 8 មេហ្គាភីកសែល
  • ថត​វីដេអូ​ដល់ 2160p@30fps, 1080p@60fps, 1080p@30fps (gyro-EIS), 720p@960fps
  • កាមេរ៉ា​មុខ​មួយ​គ្រាប់ ៣២ មេហ្គាភីកសែល ថត​វីដេអូ​ដល់ 1080p@30fps
  • គ្មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​ដោត​កាស USB 3.1, Type-C 1.0 
  • មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់
  • ថាមពល​ថ្ម 4200 mAh
  • មុខងារ​សាក​ថ្ម 40W និង​សាក​ថ្ម​ឥត​ខ្សែ 15W
  • មុខងារ​​ផ្ទេរ​ថាមពល​ទៅ​ឧបករណ៍​ដទៃ​វិញ
  • ពណ៌ Aurora, Amber Sunrise, Breathing Crystal, Black, Pearl White




វា​ខ្លាំង​សម្រាប់​​ក្នុង​ការ​យក​ឈ្នះ Samsung និង Apple ដែល​គ្មាន​មុខងារ Zoom នោះ តែ​សម្រាប់​ការ​យក​ឈ្នះ Oppo បែប​ពិបាក​ហើយ តែ​យ៉ាងណា​ក៏​យើង​មិន​ទាន់​ថា​វា​ល្អ​ផុត​គេ​ក្នុង​ឆ្នាំ​2019 នេះ​ទេ ដោយសារ​នៅ​ដល់​ជា​ច្រើន​ខែ​ទៀត ហើយ​ក៏​មាន​ម៉ូដែល​ជា​ច្រើន​ទៀត​ដែរ​នា​​ក្នុង​ឆ្នាំ​ 2019 នេះ ៕
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក