Mar 28, 2019

Huawei Mate 30 កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តេស្ដ​សាកល្បង ត្រៀម​បង្ហាញ​ខ្លួន​នៅ​ខែកញ្ញា​ឬ​តុលា


Huawei P30 និង​ P30 Pro ទើប​តែ​ប្រកាស​ចេញ​ក្ដៅៗ​ហុយៗ ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ពី​ការ​វាយ​តម្លៃ​ទៅ​លើ​ផ្នែក​កាមេរ៉ា ។ ហើយ​ឥឡូវ​នេះ​យើង​ទទួល​ដំណឹង​មក​ថា​ក្រុមហ៊ុន Huawei កំពុង​តែ​តេស្ដ​សាកល្បង​ម៉ូដែល​កំពូល​សម្រាប់​ចុង​ឆ្នាំ​ 2019 នោះគឺ Huawei Mate 30 ។

Huawei Mate 30 នឹង​ប្រើប្រាស់​បន្ទះឈីប​ស៊េរី​ថ្មី Kirin 985 សាងសង់​លើ​ទំហំ 7nm EUV ដែល​មាន​ទំហំ​តូច​ជាង ២០% ប្រើ​ប្រៀបធៀប​ជាមួយ​​បន្ទះឈីប 7nm (Kirin 980) ។ អ្វី​ដែល​ល្អ​សម្រាប់​បន្ទះឈីប Kirin 985 គឺ​មាន​នឹង​មាន​សេវា 5G និង​ល្បឿន​លឿន​ជាង​បន្ទះឈីប​ជំនាន់​មុន​ដែល​មាន​លើ Mate 20 and P30 ។

សូម​បញ្ជាក់​ផង​ដែរ​ថា​កាមេរ៉ា​លើ Huawei Mate 30 នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ តែ​អាច​នឹង​មាន​ការ​កែប្រែ​ឲ្យ​ប្រសើរ​ជាង​ជំនាន់ Huawei P30 និង​ P30 Pro ក៏​ថា​បាន ព្រោះ​បើ​យោង​ទៅ​តាម​ម៉ូដែល​កាលពី​ឆ្នាំ 2018 ដែល Mate 20 Pro វា​ល្អ​ជាង P20 Pro នោះ ៕
______________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក