Mar 23, 2019

Huawei Mate 30 អាច​នឹង​ប្រើ​បន្ទះឈីប 7nm EUV ដែល​មាន​លេខ​សំគាល់ Kirin 985


Huawei Mate 30 សម្រាប់​ចុង​ឆ្នាំ​នេះ អាច​នឹង​ក្លាយ​ជា​ស្មាតហ្វូន ដែល​ប្រើប្រាស់​បន្ទះឈីប ​Kirin 985 ដែល​បង្កើត​ឡើង​​ជាមួយ​បច្ចេកវិទ្យា Extreme UltraViolet (EUV) នៅ​រោងចក្រ TSMC ។

Kirin 985 វា​នៅ​តែ​សាងសង់​លើ 7nm តែ​ដោយសារ​មាន​បច្ចេកវិទ្យា EUV ដូច្នេះ​វា​មាន​​មាឌ​តូច​ជាង​មុន 20% ដែល​យើង​អាច​ហៅ​ថា 7+ nm ។ បន្ទះឈីប​​នេះ​នឹង​មាន​សេវា 5G មក​ជាមួយ​ផង​ដែរ ។


កាលពី​ឆ្នាំ​មុន​អ្នក​ដែល​ផលិត​​បន្ទះឈីប​ 7nm បាន​មុន​គឺ​ Apple A12 Bionic បន្ទាប់​មក​គឺ​បន្ទះឈីប Kirin 980 របស់​ក្រុមហ៊ុន Huawei ។ សូម​បញ្ជាក់​ដែល​ថា​បន្ទះ​ឈីប​ស៊េរី Kirin គឺ​ត្រូវ​បាន​រចនា​និង​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Huawei ហើយ​គេ​ឃើញ​មាន​ប្រើតែ​លើ​ផលិតផល​របស់ Huawei តែ​ប៉ុណ្ណោះ ។
_____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក