Mar 12, 2019

Huawei Mate 20 លក់​បាន 10 លាន​គ្រឿង​ហើយ​ក្នុង​រយៈ ៥​ខែ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei លោក Yu Chengdong (ហៅថា Richard Yu) បាន​បង្ហោះ​នៅ​លើ Weibo ថា​ទូរស័ព្ទ Huawei Mate 20 បាន​លក់​ដល់​ទៅ 10 លាន​គ្រឿង ដែល​នេះ​មាន​ន័យ​ថា មាន​មនុស្ស ១០​លាន​ដែល​កំពុង​ប្រើប្រាស់​វា ហើយ​ភាគ​ច្រើន​ប្រាកដ​ជា​អ្នក​ចូលចិត្ត​កាមេរ៉ា​ទូរស័ព្ទ Mate 20 ។ ចាប់តាំងពី​ពួក​គេ​ចេញ​លក់​​ជា​លើក​ដំបូង​ក្នុង​ខែវិច្ឆិកា រហូត​មក​ដល់​ពេល​មក​នេះ វា​មាន​រយៈ 5 ខែ​ហើយ ។

ស្មាតហ្វូន Huawei Mate 20 Pro ត្រូវ​បាន​ប្រគល់​កិត្តិយស​នៅ​ឯ MWC កាលពី​ខែ​មុន​ដែល​វា​បាន​ឈ្នះ​ពានរង្វាន់ "ស្មាតហ្វូន​ល្អ​បំផុត" ពី​ពាន​រង្វាន់ GLOMO awards ។

បន្ថែម​ពី​លើ​នេះ​ទៀត​លោក Yu បាន​សន្យា​ថា​នឹង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ 2019 ជាមួយ​ទូរស័ព្ទ​កាមេរ៉ា​ក្រោយ ៤ និង​ទូរស័ព្ទ​បត់​អេក្រង់​បាន ។ ក្រុមហ៊ុន​បាន​បង្ហាញ​រួច​ជា​ស្រេច​នូវ​ស្មាតហ្វូន Huawei Mate X ដែល​ជា​ទូរស័ព្ទ 5G ដំបូង​គេ​បង្អស់​ និង​ជា​ទូរស័ព្ទ​ដែល​អាច​បញ្ចូល​ជាប់​បាន​ដំបូង​របស់​ខ្លួន (ហើយ​វា​បាន​ឈ្នះ​ពាន​រង្វាន់ GLOMO ឧបករណ៍​ទូរស័ព្ទ​ល្អ​បំផុត​ថ្មី​បំផុត) ។














_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក