Mar 27, 2019

Huawei Gentle Monster ជា​ស្នង​ភ្នែក​ដែល​មាន​មុខងារ​​ Call និង​ស្ដាប់​តន្ត្រី​បាន


វា​ខុស​ពី​​ស្នង​ភ្នែក​របស់​ក្រុមហ៊ុន​ដទៃ​ដែល​ប្រឹង​ញាត់​បច្ចេកវិទ្យា​បន្ទះ​បង្ហាញ (អេក្រង់) ទៅ​ក្នុង​កញ្ចក់​ស្នង​ភ្នែក ដើម្បី​បង្កើត​បាន​ជា​ស្នង​ភ្នែក​ទំនើប​ប្រើ​ជំនួស​ទូរស័ព្ទ​វៃ​ឆ្លាត​បាន ។ Google Glass ឬ Snap Spectacles ជា​ស្នង​ភ្នែក​ដែល​មាន​បំពាក់​អេក្រង់​និង​កាមេរ៉ា​មក​ជាមួយ តែ​ Huawei Gentle Monster ចេញ​មក​គ្រាន់តែ​បង្កើត​យីហោ​ថ្មី​មួយ​ទៀត​ដែល Huawei ចង់​បង្កើត​ឲ្យ​បាន​មុន Apple តែ​ប៉ុណ្ណោះ ។


អ្នក​ណា​ក៏​ដឹង​ដែរ​ថា Apple ចង់​បង្កើត​ស្នង​ភ្នែក​ទំនើប​មួយ តែ​គេ​មិន​ដឹង​ថា​វា​មាន​រូបរាង​និង​បច្ចេកវិទ្យា​អ្វី​ខ្លះ​នោះ​ទេ ។ ហើយ​នៅ​ពេល​នេះ​យើង​បាន​ដឹង​អំពី​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei ដែល​ជា​ស្នង​ភ្នែក​ឆ្លាតវៃ មាន​បំពាក់​មុខងារ​ជា​កាស​ឥត​ខ្សែ​ដែល​អាច​ទទួល​ការ​សន្ទនា​គ្នា​បាន បូក​រួម​ទាំង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ទៀត​នោះ ព្រោះ​ឲ្យ​ស្នង​ភ្នែក​ដ៏​ទំនើប​នេះ ​ហក់​ចូល​ក្នុង​ពិភព​សម្លៀកបំពាក់​ និង​គ្រឿង​អលង្ការ​ទៅ​វិញ ជា​ជាង​ពិភព​បច្ចេកវិទ្យា ។


សម្រាប់​លោកអ្នក​​ប្រើប្រាស់​ស្នង​ភ្នែក (វ៉ែនតា) ហើយ​ចង់​មាន​កាស​​ស្ដាប់​ត្រចៀក​ឥត​ខ្សែ​នៅ​ជាមួយ​គ្នា​នោះ Huawei Gentle Monster គឺ​ជា​ឧបករណ៍​ថ្មី​ដែល​អ្នក​មាន​លុយ​អាច​សាកល្បង​បាន ៕
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក