Mar 5, 2019

មាន​ការ​លេច​ធ្លាយ​រូបរាង និង​លក្ខណៈ​របស់ Honor 20

ប្រេន Honor បាន​បញ្ចេញ View 20 កាល​ពី​ដើម​ខែ​មករា​មក​រួច​ហើយ ឥឡូវ​នេះ​ដល់​វេន​ស្មាតហ្វូន​ដែល​មិន​ប្រើប្រាស់​ឈ្មោះ View ដែល​មាន​ការ​បែកធ្លាយ​ចេញ​ពី​ប្រទេស​ចិន​មក​មាន​ឈ្មោះ​ថា Honor 20 ដែល​នឹង​ប្រើប្រាស់​កាមេរ៉ា​ខាង​ក្រោយ 48 មេហ្គាភីកសែល ជាមួយ​អេក្រង់​ទំហំ 6.1 អ៊ីញ ប្រភេទ​ជា OLED ។

Honor 20 នឹង​ប្រើប្រាស់​បន្ទះឈីប Kirin 980 chipset និង​ទំហំ RAM 6GB ឬ 8GB ដែល​នឹង​មាន​អង្គ​ផ្ទុក​ទំហំ 128GB និង 256GB ។ ស្មាតហ្វូន​នេះ​ជា​ប្រេន​ស្ថិត​ក្រោម​ក្រុមហ៊ុន Huawei ដែល​គេ​ជឿ​ថា​វា​អាច​នឹង​មាន​មុខងារ Gaming+, Link Turbo, CPU Turbo, និង GPU Turbo ។ ដែល​មុខងារ​នេះ​វា​មាន​ប្រយោជន៍​សម្រាប់​ជម្រុញ​ល្បឿន​នៅ​ពេល​លេង​ហ្គេម ។

សម្រាប់​កាមេរ៉ា​ក្រោយ​វា​មាន​ទំហំ 48 មេហ្គាភីកសែល , 20 មេហ្គាភីកសែល និង 8 មេហ្គាភីកសែល ដែល​នឹង​មាន​មុខងារ​សំខាន់ៗ​ដូច​ទូរស័ព្ទ​ផ្សេងៗ​ដែរ ។ មុខងារ​សាក​ថ្ម​បាន​លឿន 22.5W ថាមពល​ថ្ម 3,650 mAh ។

ដំណើរការ​ដោយ​ប្រព័ន្ធ Android Pie ជាមួយ​ផ្ទៃ​ចុច​បញ្ជី EMUI 9.0 បូ​ក​រួម​នឹង​បច្ចេកវិទ្យា AI មួយ​ចំនួន​ទៀត​សម្រាប់​ជំនួន​ដល់​មុខងារ​កាមេរ៉ា​មក​ផង​ដែរ ។ និយាយ​ដល់​ចំណុច​ចុង​ក្រោយ​គឺ​តម្លៃ ដែល​នឹង​ចេញ​លក់​ក្នុង​ទឹក​ប្រាក់ចាប់​ពី $447 ឡើង​ដល់ $566 សម្រាប់​ម៉ូដែល  RAM 8/256 GB ។
___
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក