Mar 15, 2019

ប៉ាតង់​របស់ Google ដែល​បង្ហាញ​ពី​​គំរូ​ទូរស័ព្ទ​បត់​របស់​ខ្លួន


គេ​នៅ​មិន​ទាន់​ដឹង​ថា​រូបរាង​របស់ Google foldable smartphone វា​មាន​រូបរាង​យ៉ាង​ណា​នោះ​ទេ តែ​បើ​យោង​តាម​រូបរាង​ប៉ាតង់​របស់ Google មួយ​នេះ​អាច​ឲ្យ​យើង​ដឹង​បាន​ខ្លះៗ​ពី​អនាគត​របស់​វា  ។

ក្នុង​គំរូ​យើង​ឃើញ​មាន​ទូរស័ព្ទ​បត់​មួយ​ផ្នត់ និង​ពីរ​ផ្នត់ តែ​រូបរាង​របស់​វា​ជា​ទូរស័ព្ទ​ដែល​បត់ មិន​មែន​ជា​ថេប្លេត​ដែល​បត់​បាន​នោះ​ទេ ។ ក្នុង​ប៉ាតង់​គេ​បាន​និយាយ​ផ្ដោត​លើ​គន្លាក់​ ដែល Google រចនា​ថ្មី​ដោយ​ខ្លួន​ឯង វា​មាន​ទម្រង់​ខុស​ពី​របស់​Samsung ដាច់ ហើយ​ប្រហាក់ប្រហែល​នឹង​គន្លាក់​របស់ Huawei វិញ ។


អ្វី​ដែល​យើង​គួរ​កត់​ចំណាំ​នោះ​គឺ​ទូរស័ព្ទ​នេះ​មិន​បាន​កត់​ឲ្យ​ជិត​នោះ​ទេ គឺ​វា​បាន​បន្សល់​កន្លែង​កោង ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​កត់​ទៅ​មិន​រាប​ស្មើ ។ តែ​នេះ​គ្រាន់តែ​ជា​ប៉ាតង់​ចាស់ សម្រាប់​ការ​ផលិត​ជាក់​ស្ដែង និង​ការ​កែប្រែ​យ៉ាង​ណា​នោះ មាន​តែ​រង់ចាំ​ដល់​ថ្ងៃ​បង្ហាញ​តែ​ប៉ុណ្ណោះ អាច​នឹង​ចុង​ឆ្នាំ​នេះ​ក៏​ថា​បាន ៕
________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក