Mar 20, 2019

Google បញ្ចេញ​សេវាកម្ម​ថ្មី​គឺ Stadia ជា​មាតិកា​ហ្គេម​ពពក អាច​អាច​បាន​គ្រប់​ទី​កន្លែង​ឲ្យ​តែ​មាន​អ៊ីនធឺណិត​ល្បឿន​លឿន


ថ្ងៃនេះ Google បាន​បង្ហាញ​នូវ​វេទិកា​ថ្មី​បំផុត​របស់​ខ្លួន​គឺ Stadia ដែល​ជា​ទម្រង់​ពហុកីឡាដ្ឋាន​នៃ​ហ្គេម​សម្រាន្ត ។ សេវាកម្ម​​នេះ​មិន​ត្រូវ​ឲ្យ​យើង​មាន​ឧបករណ៍​តម្លៃ​នៅ​តាម​ផ្ទះ​នៅ​ទេ ព្រោះ​ម៉ាស៊ីន​ហ្គេម​របស់​វា​​ជា​ទម្រង់ data center ម៉ាស៊ីន​យក្ស ដែល​បញ្ចូល​រូបភាព​​ពី​ម៉ាស៊ីន​មេ​មក​ដល់​ផ្ទះ​យើង​តាម​អ៊ីនធឺណិត ដូច្នេះ​លឿន​អ៊ីនធឺណិត​គឺ​ជា​កត្តា​ចាំបាច់​មុន​គេ តែ​ដោយសារ​វត្តមាន​នៃ​ប្រព័ន្ធ 5G ដូច្នេះ​យើង​នឹង​បាន​ឃើញ​ហ្គេម​ក្រាហ្វិក​ច្បាស់​លើ​អេក្រង់​ទូរស័ព្ទ​របស់​យើង ។


Stadia មាន​នៅ​លើ ទូរទស្សន៍ កុំព្យូទ័រ​យួរដៃ ទូរស័ព្ទ ថេប្លេត ។ កម្រិត​បង្ហាញ​របស់​សេវាកម្ម​ថ្មី​នេះ​អាច​ដល់ 4K និង​ល្បឿន 60fps ជាមួយ​ប្រព័ន្ធ​សំឡេង surround ។ ប៉ុន្តែ​សួរ​ថា​យើង​ត្រូវ​ការ​ល្បឿន​អ៊ីនធឺណិត​ប៉ុន្មាន​ដែរ​ដើម្បី​ទទួល​បាន​រូបភាព​ពី data center ម៉ាស៊ីន​យក្ស  របស់​ក្រុមហ៊ុន Google នោះ ?

សូម​ទស្សនា​វីដេអូ​បើក​បង្ហាញ​ដែល​មាន​រយៈ​ពេល ១​ម៉ោង​ខាង​ក្រោមនេះ ៖



បើ​តាម​ការ​តេស្ដ​សាកល្បង​ជាមួយ​ហ្គេម Assasin's Ceed Odyssey ជាមួយ​ទំហំ​រូបភាព 1080p និង 60 fps គេ​ត្រូវការ​អ៊ីនធឺណិត​ល្បឿន 25Mbps ខណៈ​ដែល​អ៊ីនធឺណិត​នៅ​កម្ពុជា 6Mbps ក្នុង​មួយ​ខែ 16$ ឯណោះ ដូច្នេះ​សេវាកម្ម​នេះ​មិន​ដឹង​ជា​ឆ្នាំ​ណា​អាច​ប្រើ​នៅ​កម្ពុជា​បាន​នោះ​ទេ ។ ព្រោះ​ថា​ថ្លៃ​ចំណាយ​លើ​អ៊ីនធឺណិត​វា​ថ្លៃ​លើស​ម៉ាស៊ីន​ហ្គេម PS4 ឬ Xbox ទៅ​ទៀត ។

ឈប់​ត្រឹម​ប៉ុណ្ណឹង​សិន​ចុះ បើ​មាន​ព័ត៌មាន​អ្វី​ថ្មី​ពី​សេវាកម្ម Stadia ​នេះ យើង​ខ្ញុំ​នឹង​ចុះ​ផ្សាយ​បន្ថែម​ទៀត ៕
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក