Mar 20, 2019

នេះ​ជា​​តារាង​តម្លៃ​ជួសជុល​អេក្រង់​របស់​ត្រកូល Galaxy S10 ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ម៉ូដែល​មុនៗ​


កាល​លើក​មុន​ប្រិយមិត្ត​បាន​ជ្រាប​រួម​មក​ហើយ​ពី​តម្លៃ​ដើម​ក្នុង​ការ​បង្កើត​បាន​ជា​ទូរស័ព្ទ​ត្រកូល Galaxy S10 ដែល​គ្រឿង​រឹង​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​គឺ អេក្រង់ ហើយ​អេក្រង់​នេះ​ទៀត​សោត គឺ​មាន​តម្លៃ​ជាង​ម៉ូដែល​មុនៗ​ដល់​ទៅ 10$ ដោយសារ​វា​ជា​អេក្រង់​ស៊េរី​ថ្មី Dynamic AMOLED ហើយ​មាន​ចោះ​រន្ធ​បំពាក់​កាមេរ៉ា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ផលិត​ផល ។

ឥឡូវ​នេះ​យើង​មក​មើល​តារាង​តម្លៃ​ប្ដូរ​អេក្រង់​របស់ Galaxy S10​ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​អេក្រង់​ Note9 ទៅ​ទៀត តែ​វា​មិន​ថ្លៃ​ដល់​អេក្រង់​របស់​ Apple iPhone នោះ​ទេ កុំ​ភ័យ​ពេក ។ តារាង​ខាង​ក្រោម​នេះ​ត្រូវ​បាន​គេ​ប្រៀបធៀប​រវាង​ តៃវ៉ាន់ និង អូស្ត្រាលី ដែល KHGadgets ប្ដូរ​មក​ជា​លុយ​ដុល្លារ​អាមេរិក​វិញ ៖

Samsungតម្លៃAppleតម្លៃ
Galaxy S10+‪$230.30‬iPhone XS Max‪$349.99‬
Galaxy S10‪$209.22‬iPhone XS‪$291.60‬
Galaxy S10e‪$173.54‬iPhone XR‪$210.51‬
Galaxy S9+‪$171.91‬iPhone 8 Plus‪$178.08‬
Galaxy S9‪$152.45‬iPhone 8‪$155.37‬
Galaxy S8+‪$171.91‬IPhone 7 Plus‪$178.08‬
Galaxy S8‪$152.45‬iPhone 7‪$155.37‬
Galaxy Note9‪$178.40‬
Galaxy Note8‪$171.91‬

_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក