Mar 9, 2019

នេះ​ជា​ស្រោម​ការពារ ទូរស័ព្ទ​បត់​អេក្រង់ Galaxy Fold បង្កើត​ដោយ Samsung ផ្ទាល់


Foldable phones បាន​ចេញ​លក់​ចំនួន ៣​ ទៅ ៤ ម៉ូដែល​មក​ពី​ក្រុមហ៊ុន​ខុសៗ​គ្នា តែ​មាន​តែ​២​ម៉ូដែល​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ជាង​គេ​គឺ Galaxy Fold ជា​របស់​ក្រុមហ៊ុន Samsung និង Mate X ជា​របស់​ក្រុមហ៊ុន Huawei ។

មាន​ការ​ជជែក​វែក​ញែក អំពី​គុណ​សម្បត្តិ​នៃ​ទូរស័ព្ទ​បត់​អេក្រង់ យក​ល្អ​រៀងៗ​ខ្លួន ដោយ​បាន​បោះ​ពាក្យ​ទៅ​កាន់​ផលិតផល​ដទៃ​ថា​អន់​ជាង​ខ្លួន ។ តែ​ដោយសារ​ទូរស័ព្ទ​ទាំងនោះ​មិន​ទាន់​ដាក់​លក់​នៅ​ឡើយ​ទើប​ធ្វើ​ឲ្យ​អ្នក​ចង់​ដឹង នៅ​មិន​ទាន់​អាច​កាត់​សេចក្ដី​បាន​ដោយសារ​គេ​មិន​ទាន់​ឃើញ​អ្នក​ណា​មាន​ប្រើ​នៅ​ឡើយ ។

កាលពី​លើក​មុន​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​អំពី​ក្រុមហ៊ុន  Spigen ដែល​បាន​ចេញ​លក់​ស្រោម​ការពារ​ទៅ​ឲ្យ​ម៉ូដែល  Galaxy Fold ដែល​មាន​៣​ប្រភេទ​ស្រោម ។ តែ​លោក​នេះ​ Samsung បាន​ចេញ​ស្រោម​ដែល​រចនា​​ដោយ​ខ្លួន​ឯង​វិញ​ម្ដង ជាមួយ​សារធាតុ​ធ្វើ​អំពី​ស្បែក ពណ៌​សាច់ ។

សម្រាប់​តម្លៃ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ តែ​លើក​មុន Samsung បាន​ចេញ​លក់​ស្រោម​ស្បែក​សម្រាប់​ម៉ូដែល Galaxy S10+ ជាមួយ​តម្លៃ $56 ។ ដូច្នេះ​ស្រោម Galaxy Fold អាច​នឹង​មាន​តម្លៃ​ក្បែរ $100 ក៏​ថា​បាន ៕

_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក