Mar 6, 2019

Figgers F3 ជា​ស្មាតហ្វូន 5G ដំបូង​ដែល​ផលិត​ក្នុង​ដី​អាមរិក មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​បាន​ចម្ងាយ 5 ម៉ែត្រ​ឯណោះ


ក្រុមហ៊ុន​ Figgers​ គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2009​ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ផ្តល់​ជូន​នូវ​គម្រោង​ហៅ​ទូរស័ព្ទ​ និង​ទិន្នន័យ​​អ៊ីនធឺណិត​សម្រាប់​ស្មា​តហ្វូ​នរួ​មទាំ​ងគម្រោង​តម្លៃ​ 165​ ដុល្លារ​ក្នុង​មួយ​ខែ​ឥត​កំណត់​ សម្រាប់​ការ​ហៅ​ចេញក្រៅ​ប្រទេស ​និង​គ្មាន​ដែន​កំណត់​ទូទាំង​ពិភពលោកសម្រាប់​ 80​+ ប្រទេស​ ។ នៅក្នុង​ឆ្នាំ​ 2014​ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ចេញ​​ស្មា​តហ្វូ​នដំ​បូ​ងរ​បស់​ខ្លួន​គឺ​ Figgers​ F1​ ។ ទូរស័ព្ទ​នេះ​មាន​មុខងារ​សុវត្ថិភាព​ពេល​លោក​អ្នក​បើក​ដរ វា​នឹង​ប្ដូរ​ទៅ ​safe mode ដែល​ជួយ​ឲ្យ​ការ​ Call ប្រព្រឹត្តិទៅ​ដោយ​សម្រួល មិន​រំខាន​ការ​បើកបរ​របស់​អ្នក​ប្រើប្រាស់ ហើយ​មុខងារ​នេះ​ឥឡូវ​មាន​លើ​ទូរស័ព្ទ​ភាក​ច្រើនហើយ ។

នៅ​ខែ​នេះ ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ផ្ល​រី​ដា ​បាន​ប្រកាស​ថា​ស្មា​តហ្វូ​ន 5G​ ដំបូង​ដែល​ផលិត​ឡើង​នៅ​អាមេរិក ​គឺ​ផលិត​ចេញ​ពី​ផ្ល​រី​ដា​​តែ​ម្ដង ។ យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ លោក​ Freddie​ Figgers​ ដែល​បាន​បង្ហោះ​ព័ត៌មាន​នៅ​ Instagram​ របស់​គាត់ ​បាន​និយាយ​ថា​ Figgers​ F3​ នឹង​ត្រូវគ្នា​ជាមួយ​គ្រប់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​គ្រប់​ប្រទេស​នៅក្នុង​ពិភពលោក​ ។

ទូរស័ព្ទនេះក៏នឹងមានទំហំផ្ទុក 1TB ដែល​ជា​ទំហំ​ធំ​បំផុត​នា​ពេល​បច្ចុប្បន្ន ហើយ​វា​ក៏​មាន​មុខងារ​អារក្រោះ​ការពារ​ធូរលី​ដី និង​ទឹក ។ អេក្រង់​របស់​ស្មាតហ្វូន​នេះ​មាន resoltion ដល់ 4K ឯណោះ ។ កាមេរ៉ា​ខាង​ក្រោយ​មាន​២ 18+18 មេហ្គាភីកសែល ដែល​មាន​មុខងារ​ធ្វើ​ឲ្យ​ព្រាល​ផ្ទៃ​ខាង​ក្រោយ ។

រឿង​ដែល​គួរ​អោយ​ចាប់អារម្មណ៍​បំផុត ​អំពី​ទូរស័ព្ទ​នេះ​ គឺ​មុខងារ​សាក​ថ្ម​ Figgers Super Base charger ។ ដែល​វា​អាច​សាក​ឥត​ខ្សែ​​បាន​ចម្ងាយ​ 5 ម៉ែត្រ​ពេល​ភ្ជាប់​ជាមួយ Figgers​ F3​ ​។ ​គំនិត​នៃ​ប្រភេទ​សាក​ឥត​ខ្សែ​​ចម្ងាយ​ឆ្លាយ​នេះ ក៏​ធ្លាប់​មាន​ផង​ដែរ​ជាមួយ​ក្រុមហ៊ុន​ដូចជា​ Energous​ និង​ WattUp​ ។ ដូច្នេះ​អនាគត​ទូរស័ព្ទ​អាច​នឹង​មាន​ការ​សាកថ្ម​ឥត​ខ្សែ​ចម្ងាយ​ឆ្ងាយ​បាន​នៅ​ពេល​អនាគត ដែល​យើង​លែង​បារម្ភ​ភ្លេច​បញ្ចូល​ថ្ម​ទៀត​ហើយ ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក